Home ព័ត៌មានអន្តរជាតិ ឡានក្រុង​នៅ​ប...

ឡានក្រុង​នៅ​ប៉ារីស​ដក​ផ្ទាំង​រូបភាព​តារា​កំប្លែង​ស្រា​តម្នាក់ ក្រោយពេល​ពិភព​មូស្លីម​ខឹងសម្បា​នឹង​ចិញ្ចៀន​របស់គាត់​សរសេរ​ពាក្យ “​អាល់​ឡោះ​”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បារាំង ៖ ផ្ទាំង​រូបភាព​សម្រាប់​ខ្សែភាពយន្ត Borat នៅលើ​ឡាន​ក្រុង​របស់​ទីក្រុង​ប៉ារីស បាន​បង្ក​ឱ្យ​មាន​ការខឹង​សម្បា​ក្នុងចំណោម​ប្រជាជន​មូស្លីម​បារាំង​មួយ​ចំនួន​សម្រាប់​ការបង្ហាញ​តារា​កំប្លែង សា​ចា បា​រ៉ុន ខូហិន ស្រាត​ស្ទើរ​ទាំងស្រុង និង​ពាក់ចិញ្ចៀន​ដែល​មាន​ពាក្យ​ថា “​អាល់​ឡោះ​”​។​

​កាលពី​ថ្ងៃ​ពុធ​ទី​៤​វិច្ឆិកា អ្នកស្រុក​ពោរពេញ​ដោយ​កំហឹង​បាន​ចូល​ទៅ​បណ្តាញ​សង្គម ចោទប្រកាន់​អាជ្ញាធរ​ក្រុង​ថា​ប្រមាថ​សាសនា​អ៊ីស្លាម​។​

​ខណៈ​ដែល​បណ្តាញ​ដឹកជញ្ជូន​សំខាន់​របស់​ទីក្រុង​ប៉ារីស RATP បាន​បដិសេធ​ក្នុង​ការដក​ផ្ទាំង​រូបភាព​នេះ​ចេញ រថយន្ត​ក្រុង​ទាំងអស់​នៅលើ​បណ្តាញ TICE ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​សម្បូរ​ប្រជាជន​មូស្លីម លែង​មាន​ផ្ទាំង​រូបភាព​នេះ​ទៀតហើយ​។​

​ផ្ទាំង​រូបភាព​ដែល​អាច​មើលឃើញ​នៅ​ចំហៀង​ឡាន​ក្រុងប៉ារីស​ជាច្រើន បានបង្ហាញ តារា​កំប្លែង​អង់គ្លេស​លោក បា​រ៉ុន ខូហិន ពាក់ចិញ្ចៀន​មាស​ដែល​មាន​ពាក្យ​ថា “​អាល់​ឡោះ​” សរសេរ​ជា​ភាសា​អារ៉ាប់ និង​យក​ម៉ាស់​ស្លៀក​ធ្វើ​ជា​ខោ​ទ្រនាប់​បាំង​តែ​ប្រដាប់​ភេទ​របស់គាត់​ប៉ុណ្ណោះ​ដើម្បី​កត់សម្គាល់​ពី​ឈុត “​មែន​គី​នី​” ដែល​តួ Borat របស់​គាត់​ស្លៀក​ដើម្បី​សម្តែង​ក្នុង​រឿងនេះ​៕sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...