ស៊ី​ប៊ី ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​តែមួយគត់​នៅ​កម្ពុជា​ឈ្នះ​ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី ឆ្នាំ​២០២០

ដោយៈ​សុផល​/ភ្នំ​ពេញ​៖ ក្រុមហ៊ុន​ស៊ី​ប៊ី ចេ​ណឺ​រ៉​ល អ៊ី​ន​សួ​រេ​ន ម​.​ក​(​ហៅ​កាត់​ថា ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន​)​មាន​មោទនភាព​តំណាងឱ្យ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​តែមួយគត់​នៅក្នុង​ប្រទេស ដែល​បាន​ជាប់​ជ័យលាភី​នៅក្នុង​កម្មវិធី ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី​ឆ្នើម ប្រចាំឆ្នាំ​២០២០​នេះ​។​
​កម្មវិធី​ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី បាន​ឈានចូល​ឆ្នាំ​ទី​៥​របស់ខ្លួន​ហើយ ដោយ​ទទួលស្គាល់​ក្រុមហ៊ុន​ធានារ៉ាប់រង​ឆ្នើម​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ណា​ដែល​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ បង្កើន​ការពេញចិត្ត​របស់​អតិថិជន និង​គុណ​តម្លៃ​ដល់​ភាគី​ពាក់ព័ន្ធ និង​រក្សា​ប្រាក់ចំណូល​ខ្ពស់​។ នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ជាង​៧០​ក្រុមហ៊ុន មកពី​២២​ប្រទេស​បានឈ្នះ​ពានរង្វាន់​។​

​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB) ត្រូវបាន​ទទួលស្គាល់ ក្រោម​ប្រភេទ​អាជីវកម្ម​ថ្មី​ផ្នែក​ធានារ៉ាប់រង​ប្រចាំឆ្នាំ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មួយ​ដែលមាន​ការច្នៃប្រឌិត​ថ្មី​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ធានារ៉ាប់រង InsurTech ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​របស់ខ្លួន​។ ពានរង្វាន់​នេះ​ទទួលស្គាល់​ពី​ការប្តេជ្ញាចិត្ត​របស់​ស៊ី​ប៊ី​អ៊ី​ន​សួ​រេ​ន ក្នុងការ​ជំនះ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​(​ធានារ៉ាប់រង​) ទន្ទឹមនឹង​ផ្តល់នូវ​គុណ​តម្លៃ​ថ្មី និង​ការច្នៃប្រឌិត​ដល់​អតិថិ​ជន​ផងដែរ​។​
​តាមរយៈ​ការឈាន​មុខ​គេ​ក្នុង​វិស័យ ខាង​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ និង​តែមួយគត់​របស់​កម្ពុជា​ដែល​បង្កើត​កម្មវិធី​ទូរស័ព្ទ (mobile application) តាំងពី​ខែធ្នូ ឆ្នាំ​២០១៩​។ កម្មវិធី​ទូរស័ព្ទ​ក្រុមហ៊ុន CB ណែនាំ​ឱ្យប្រើ​ប្រាស់​បណ្ណ​អេឡិចត្រូនិក​ផ្នែក​ធានារ៉ាប់រង​សុខភាព (Medical e-cards) ដែល​ផ្តល់់​ភាពងាយស្រួល ជំនួស​ឱ្យ​បណ្ណ​ពិតៗ​ដែល​ប្រើប្រាស់​ពីមុនមក​។

កម្មវិធី​ទូរស័ព្ទ​ក្រុមហ៊ុន CB ផ្តល់ជូន​អតិថិជន នូវ​ភាពងាយស្រួល​និង​សាមញ្ញ​ក្នុងការ​ទទួលបាន​នូវ​ព័ត៌មាន​លម្អិត​នៃ​បណ្ណ​ធានា​របស់ខ្លួន​ហើយ​អាចឱ្យ​ពួកគេ​តម្លើង​ការធានា​កាន់តែ​ប្រសើរ​ជាង​មុន និង​ស្វែងរក​គ្លីនិក ឫ​មន្ទីរពេទ្យ​ដៃគូរ បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​
​លោកស្រី ប៊ុន ច័ន្ទ​មករា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB) បាន​មានប្រសាសន៍ថា​៖ “​វា​ជា​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​កម្មវិធី​រង្វាន់​ធានារ៉ាប់រង​អាស៊ី​ដែល​នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់​យើងខ្ញុំ​ចំពោះ​ការច្នៃប្រឌិត​ថ្មី​។​ពានរង្វាន់​នេះ គឺជា​ការទទួលស្គាល់​ដ៏​អស្ចារ្យ​ពី​សមិទ្ធិផល និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​វ័យក្មេង​រប​ស់​យើងខ្ញុំ​។ សមិទ្ធិផល​ដ៏​ធំធេង​នេះ ក៏​ជា​សក្ខីភាព​ផងដែរ​ថា ដោយសារ​ការធ្វើការ​ជា​ក្រុម​ដ៏​អស្ចារ្យ​របស់​បុគ្គលិក​យើងខ្ញុំ និង​ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​របស់​យើងខ្ញុំ ទើប​យើងខ្ញុំ​អាច​សម្រេច​នូវ​អ្វីដែល​យើងខ្ញុំ​បានកំណត់​។ យើងខ្ញុំ​ប្តេជ្ញា​នាំយក​បច្ចេកវិទ្យា​ថ្មី និង​គម្រូ​អាជីវកម្ម​ថ្មីៗ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​បន្ត​ចូលរួមចំណែក​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ យើង​នឹង​ពង្រីក​សក្តានុពល​របស់​បច្ចេកវិទ្យា​ធានារ៉ាប់រង InsurTech នៅក្នុង​ទីផ្សារ​កម្ពុជា ដែល​ផលិតផល និង​សេវាកម្ម​អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចេញពីផ្ទះ​ខ្លួន​។ យើង​ក៏​ទន្ទឹង​ថា​នឹងមាន​ព្រឹត្តិការណ៍ សមិទ្ធិផល និង​ពានរង្វាន់​ជាច្រើន​ទៀត​សម្រាប់​ក្រុមការងារ​របស់​យើងខ្ញុំ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី CB”​។​

​ការពង្រឹង​សមត្ថភាព​ក៏​ជា​ផ្នែក​សំខាន់​មួយទៀត​នៃ​ការជំរុញ​របស់​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន សម្រាប់​ការច្នៃប្រឌិត​ដែរ​។ នៅ​ខែសីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី CB បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ យោគយល់​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ (CLPD)​។ ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​និស្សិត​មក​ចុះ​កម្មសិក្សា​នៅ​ស៊ី​ប៊ី​អ៊ី​ន​សួ​រេ​ន​តាមរយៈ​CLPD ដើម្បី​ទទួលបាន​បទពិសោធន៍​ពី​វិស័យ​ធានារ៉ាប់រង​ជាង​៣០​ឆ្នាំ​របស់​ក្រុមហ៊ុន ដោយ​នាំ​ពួកគេ​ឱ្យ​ជួប​ជាមួយ​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ​និង​ប្រកបដោយ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​៕



ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បូកសរុប​លទ្ធផល​ការងារ​ប្រ...

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​:...

បរិក្ខារ​ដើរ​ដោយ​ថាមពល​ពន...

ដោយ​: សុផល / ភ្នំពេញ​: យោ...

កំពុង​បណ្តែតអារម្មណ៍​តាម​...

​ដោយ​: វណ្ណៈ / ព្រះសីហនុ​...

យុគសម័យ​ទំនើប​គ្មានទេ​មន្...

ដោយ​: គង់​ហេង​/ កំពង់ចាម​...