Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី​ណែនាំ​ដល់​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​បាន​ម៉ឺងម៉ាត់​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ការពង្រឹង​លើ​ការបង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ឱ្យបាន​ល្អប្រសើរ​។​

​ការជំរុញ​នឹង​ការដាក់ចេញ​ជា​វិធានការ​ជាថ្មីទៀត​នេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​ទាំង​ល្បែង​តាម​អន​ឡាញ ល្បែងស៊ីសង​បៀ អាប៉ោង​ជល់​មាន់​ជាដើម​នៅតែ​បន្ត​កើតមាន​នៅក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះ អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​មាន​វិធានការ​បង្ក្រាប ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ដោយឡែក ចំពោះ​អ្នក​កត់​ឆ្នោត​ឡូតូ យើង​គួរ​ចុះទៅ​ណែនាំ​ពួកគាត់​ផងដែរ ដោយ​មិនគួរ​ឲ្យ​ពួកគាត់​ឆ្នោត​ឡូតូ​ដែលមាន​ច្បាប់​អនុញ្ញាត​នេះ ដូច​គេ​លក់​អីវ៉ាន់​ចាប់ហួយ​នោះទេ​។ ជាងនេះទៅទៀត លោក​ក៏បាន​ណែនាំ​ឲ្យ​មាន​វិធានការ​ផងដែរ ទៅលើ​ការបង្ក្រាប​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការពិនិត្យ​រដ្ឋបាល​នៅតាម​ផ្ទះសំណាក់ ខុន​ដូ និង​បុរី​ជាដើម ដើម្បី​ធ្វើ​យ៉ាង​រក្សាបាន​នូវ​សន្តិសុខ​ល្អ​ជូន​ប្រជាពលរដ្ឋ ។​

​លោក​បញ្ជាក់ទៀតថា ចំពោះ​កិច្ចការងារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​យើង​កន្លងមកនេះ​ឃើញថា អនុវត្តបាន​ល្អប្រសើរ​ហើយ ប៉ុន្តែ​ក៏​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ ដែល​យើង​ត្រូវខិតខំ​បំពេញបន្ថែម​ឲ្យ​បានល្អ​ថែមទៀត ។ លោក​រំលឹកថា​៖ យើង​បាន​បំពេញការងារ​ល្អ​ហើយ តែបើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​នោះ វា​នឹង​នាំឱ្យ​យើង​ខូច​ឈ្មោះ​ដែល​យើង​ខំ​កសាង​យ៉ាង​លំបាក​កន្លងមក ដូច្នេះ​ត្រូវតែ​ប្រឹងប្រែង​និង​ម៉ឺងម៉ាត់ ។​

​ជាមួយគ្នា​នោះ​ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​បន្ថែម​ផងដែរ ពិសេស​លើ​បណ្ដោយ​ផ្លូវ​ទាំង​១១​ខ្សែ​ដែល​យើង​បាននិងកំពុង​អនុវត្ត​ដោយ​មិនត្រូវ​ឱ្យមាន​ការរំលោភ​បំពាន ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​នោះទេ​។​ដោយឡែក​ចំពោះ​ឡាន​ដឹក​ដី​ដឹក​ខ្សាច់​ដែល​ធ្វើឱ្យ​ប្រឡាក់​ផ្លូវ​ធ្វើឱ្យ​ដី​ហុយ​ធ្វើឱ្យ​ខូច​ផ្លូវ​អាជ្ញាធ​របស់​យើង​ក៏ត្រូវ​តែមាន​វិធានការ​ឱ្យបាន​តឹងរឹង​ផងដែរ ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...