Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្នុងដំណាក់កា...

ក្នុងដំណាក់កាល​កូ​វីដ​-១៩ តែ​តម្លៃ​តូប​មិន​ចុះថ្លៃ នាំ​ឲ្យ​អាជីវករ​ផ្សារ​សំរោង​ធំ ត្អូញត្អែរ តែ​ម្ចាស់​ផ្សារ​បដិសេធ​

ដោយ​: ឆាយា​នាថ / កណ្តាល​: មានការ​ត្អួ​ញ​ត្អែ​រ​ពី​ក្រុមអាជីវករ ផ្សារ​សំរោង​ធំ ថា ថ្លៃ​តូប​មិន​ចុះថ្លៃ​ក្នុងដំណាក់កាល កូ​វីដ​-១៩ ទាល់តែសោះ ទោះបីជា​ក្រុមអាជីវករ ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ មាន​ស្ថានភាព​ពិបាក​យ៉ាងណាក៏ដោយ ។ ប៉ុន្តែ បញ្ហា​នេះ ម្ចាស់​ផ្សារ​សំរោង​ធំ គឺ លោកស្រី ឃ្លាំង សំបូរ បានចេញ​លិខិត​បដិសេធ​។​

​ផ្សារ​សំរោង​ធំ មាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​១ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​ម្ចាស់​ផ្សារ​សំរោង​ធំ គឺ លោកស្រី ឃ្លាំង សំបូរ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បដិសេធ​តាមរយៈ​លិខិត​មួយ​ថា «​ក្រោយពី​នាង​ខ្ញុំម្ចាស់​ផ្សារ​បាន​សម្របសម្រួល​ប​ន្ធូ​រ​បន្ថយ​តម្លៃ​ឈ្នួល​ប្រចាំខែ កន្លែង​លក់ដូរ​ក្នុង​ផ្សារ កន្លងមក ដោយ​បងប្អូន​អាជីវករ​មានការ​ឯកភាព ជាមួយ​ម្ចាស់​ផ្សារ​រួចមកហើយ ។ ប៉ុន្តែ មាន​សារព័ត៌មាន​ចុះផ្សាយ​ខុសពី​ការពិត ធ្វើអោយប៉ះពាល់​កិត្តិយស​របស់​នាង​ខ្ញុំ​ជា​ម្ចាស់​ផ្សារ​»​។​

​លោកស្រី ឃ្លាំង សំបូរ ម្ចាស់​ផ្សារ​សំរោង​ធំ បន្តថា អាជីវក​រណា​ដែល​គិតថា តម្លៃ​ប្រចាំខែ​ដែល​មានការ​ព្រមព្រៀងគ្នា​រួចមកហើយ តែ​មិនមាន​លទ្ធភាព​បង់ តម្លៃ​ឈ្នួល​ប្រចាំខែ​ទេនោះ លោកស្រី ឃ្លាំង សំបូរ នឹង​ប្រគល់​ប្រាក់​កក់​កន្លែង​ជូន​វិញ​គ្រប់​ចំនួន​។

​ម្ចាស់​ផ្សារ​សំរោង​ធំ សង្កត់ធ្ងន់ថា «​លោកស្រី​មិនបាន​បង្ខិតបង្ខំ អោយ​បងប្អូន​អាជីវករ​លក់ដូរ​ត្រូវតែ​បន្ត​ជួល​នោះទេ​»​។​

​ដោយឡែក ក្រុមអាជីវករ​វិញ បាន​លើកឡើងថា ពួកគាត់​លក់ដូរ​នៅ​ផ្សារ​សំរោង​ធំ​នេះ​ខ្លះ​ចូល​១០​ឆ្នាំ​ហើយ ដោយ​កាលពី​នៅ​លក់​ផ្សារ​ចាស់​ពួកគាត់​ជួល​តែ​ដី​ម្ចាស់​ផ្សារ​ឈ្មោះ លោកស្រី ឃ្លាំង សំបូរ គ្រែ​លក់​ខ្លួនឯង គឺ បង់លុយ​កុងត្រា​៥​ឆ្នាំ តែត្រឹម​ចំនួន​២០​ម៉ឺន​រៀល បង់​ប្រចាំខែ​ចំនួន​៤​ម៉ឺន​រៀល និង បង់ថ្លៃ​ភាស៊ី​៥០០​រៀល​ឬ​១០០០​រៀល​ប៉ុណ្ណោះ។​

​អាជីវករ បាន​បន្តថា ប៉ុន្តែ​ឥឡូវនេះ​លោកស្រី ឃ្លាំង សំបូរ ដែលជា​ភរិយា លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ បាន​អភិវឌ្ឍន៍​ផ្សារ​នេះ​សង់​ខ័​ណ្ឌ​ទៅជា​តូបៗ​ជាច្រើន ដោយ​ចាក់សាប​បាំងជញ្ជាំង​ដែក​ស​ង្ក័​សី ក្នុង​១​តូប​ទំហំ​២,៧​ម៉ែត្រ​ប្រាំពីរ​តឹក​៤​ជ្រុង សម្រាប់​លក់​សម្លៀកបំពាក់​ទំនិញ​គ្រឿងទេស និង គ្រឿង​ជ័រ ដោយ​ម្ចាស់​វិនិយោគ​យកលុយ​ពី​ពួកគាត់​មុន​ម្នាក់​២០០០​ដុល្លារ កុងត្រា​៥​ឆ្នាំ​ដាច់ និង បង់លុយ​ប្រចាំខែ​១​ខែ ១៣០​ដុល្លារ​ផ្សេងទៀត ព្រមទាំង​បង់​ភាស៊ី​១​ថ្ងៃ​៥០០​រៀល ទៅ​១០០០​រៀល​ជា​រៀងរាល់ថ្ងៃ។​

​ដោយឡែក​តូប​ទំហំ​១,៥​ម៉ែត្រ​កន្លះ​៤​ជ្រុង សម្រាប់​លក់​សាច់ជ្រូក សាច់គោ ត្រី បន្លែ ផ្លែឈើ គឺ យកលុយ​ពី​អាជីវករ​មុន ក្នុង​១​តូប ចាប់ពី​៧៥០​ដុល្លារ​ទៅ​១​ពាន់​ដុល្លារ បង់​ប្រចាំខែ​១​តូប ២៥​ដុល្លារ​ទៅ​៨០​ដុល្លារ​បន្ថែម និង បង់​ភាស៊ី​៥០០​ទៅ​១០០០​រៀល ជា​រៀងរាល់ថ្ងៃ​ទៀត ហើយ​បើ​សរុប​តូប​ទាំងអស់​ប្រហែល​ជាង​៧០​តូប។​

​អាជីវករ​បន្តទៀតថា មាន​អ្នកខ្លះ​ខំ​ទៅ​ចងការ​ធនាគា​ឯកជន​យកមក​ជួល​តូប​លក់ដូរ​គ្រាន់​បាន​ប្រាក់ចំណេញ​ដោះស្រាយ​ជីវភាព​គ្រួសារ តែ​ដំណាក់កាល​កូ​វីដ​-១៩ លក់​មិន​ដាច់ ក៏​នាំគ្នា​ឈប់​លក់​ទៅសុំ​លុយ​កក់​ពី​អ្នកវិនិយោគ​វិញ តែ​គេ​មិនអោយ​នោះទេ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...

សាខា ក​.​ប​.​ប​. ខេត្ត​ព្...

ដោយៈ ស​រិ​ទ្ធ/ព្រះសីហនុៈ ...