ដោយ: សៅ វ៉ាន់ឌី / ព្រះ វិហារ: ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ ខែលើកទិសដៅបន្ត។ កិច្ចប្រជុំនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងចូលរួមមន្ត្រីកងកម្លាំងចំណុះស្នងការដ្ឋានគរបាលខេត្តក្រុង / ស្រុកទាំង៨ ចំនួន ២៦៧ នាក់។

លោកឧត្តសេនីយ៍ទោ សួស សុខដារ៉ា បានបូកសរុបនូវរបាយការណ៍ ៩ខែ និងបានសម្តែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ស្នូល របស់ខ្លួន សំរេចបានលទ្ធផលល្អជាបន្តបន្ទាប់។ លោកបន្តថា ត្រូវយកចិត្តទុកដាក់ជំរុញអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់លើកិច្ចប្រតិបត្តិការរបស់កងកម្លាំង៕ ល

