ដោយ: បាយ័ន / សៀមរាប: កំណាត់ផ្លូវលំមួយខ្សែដែមានប្រវែង៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងថ្មល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក ត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋរួមគ្នាជួសជុលឡើងវិញ។

នេះជាការរួមចំណែកដើម្បីឲ្យមានការធ្វើចរាចរណ៍បានស្រួលបួលឡើងវិញ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ។ នេះបើតាសង្ឃដីការរបស់ព្រះតេជគុណ ជុត សំអូន ព្រះចៅអធិការវត្ដសុវណ្ណព្រឹក្សាគគីនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ។
កំណាត់លំផ្លូវមួយខ្សែដែលកំពុងជួសជុលឡើងវិញខាងលើនេះ ជាផ្លូវរបស់មូលនិធិឃុំ ប៉ុន្តែបច្ចុប្បន្នកំពុងរងការខូចខាតជាច្រើនកន្លែងដោយជំនន់ទឹកភ្លៀង៕ ល

