Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ឃុំខ្...

តុលាការ​ឃុំខ្លួន​បុរស​ម្នាក់​ដែល​ចេញ​សែក​ស្អុយ​ជាង​៥​ម៉ឺន​ដុល្លារ​


​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈបុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ចេញ​សែក​ជាង​៥​ម៉ឺន​ដុល្លារ អត់​សាច់ប្រាក់ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​ បុរស​រូប​នេះ​​ឈ្មោះ សុ​ត ឡុង បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​យកមក​ធ្វើការ​សាកសួរ​ករណី​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​។​ បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជននេះ នេះ​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​សមត្ថកិច្ច​បញ្ជាក់ថា​ជ​ន​នេះ​បាន​ពឹង​ជនរងគ្រោះ​ឱ្យជួយ​រក​ខ្ចីប្រាក់​គេ​ចំនួន​ជាង ៥.៣០៥០​ដុល្លារ និង​បានចេញ​មូលប្បទានប័ត្រ​មួយ​សន្លឹក ដើម្បី​ធានា​សំណង​ដល់​ជនរងគ្រោះ​។​លុះដល់​ថ្ងៃ​កំណត់​ត្រូវ​សងលុយ​នោះ​ជនរងគ្រោះ បាន​យក​មូលប្បទានប័ត្រ​ទៅ​ធនាគារ​បើក​លុយ​តែ​ខាង​ធនាគារ​បញ្ជាក់ថា​មូលប្បទានប័ត្រ​នេះ​គ្មាន​សាច់ប្រាក់​ទេ​។​ហេតុនេះហើយ​ទើប​ជនរងគ្រោះ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាត់ការ​តាមច្បាប់​ឈានដល់​ឃាត់ខ្លួន​តែម្តង​៕

បុរស​​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ចេញ​សែក​ជាង​៥​ម៉ឺន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...