ដោយៈ ជា សីហៈ/ ភ្នំពេញៈ លោកក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា ទោះបីជាស្ថិតក្នុងបរិការណ៍នៃវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការរវាង ប្រទេសកម្ពុជា និង រុស្ស៊ី នៅតែដំណើរការ ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងប្រាប់លោក អាណាតូលី បូរ៉ូវិក (Anatoly Borovik) នៅក្នុងជំនួបថ្មីៗនេះថា ទំនាក់ទំនងកម្ពុជា និង រុស្ស៊ី កំពុងតែដំណើរការទៅដោយរលូន ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និង វប្បធម៌ ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជាស្រេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឲ្យ កាន់តែ សកម្មថែមទៀត។

លោកបានបន្តទៀតថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏ស្វាគមន៍វិនិយោគិនពីរុស្ស៊ីមកដាក់ទុនវិនិ យោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទេ្វភាគី និង ជំរុញកំណើនសេដ្ឋកិច្ច ។
ដោយឡែកលោក ទូតរុស្ស៊ី បានគូសបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី នឹងបន្តជួយដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និង សុខាភិបាល ដូចជា ការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ី ការបណ្តុះបណ្តាលជំនាញ និង ជំនួយបច្ចេកទេស ជាដើម ។
លោកទូតរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិធានការត្រឹមត្រូវនិងទាន់ ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និង សង្គម ហើយ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះបានយ៉ាងល្អប្រសើរ ។
នាឱកាសនោះ លោក ទូតរុស្ស៊ី បានថ្លែងថា ដោយមើលឃើញពីសក្តានុពលនៃប្រទេសកម្ពុជា មានក្រុមហ៊ុន រុស្ស៊ីជាច្រើន ទាំងក្រុមហ៊ុនធំនិងមធ្យម កំពុងតែមានចំណាប់អារម្មណ៍និងស្វែងរកកាលា នុវត្តភាពក្នុងការដាក់ទុនវិនិយោគនិងប្រកបធុរកិច្ចនៅកម្ពុជា ។ ក្នុងន័យនេះ លោក ទូតជឿជាក់ថា នៅពេលខាងមុខទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសកម្ពុជា និង រុស្ស៊ី នឹងមានការកើនឡើងជាបន្តបន្ទាប់៕