Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​រាជធ...

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចហើយ​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សំរាប់​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: សម្រាប់​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ដែល​ត្រូវធ្វើឡើង​នៅ​ថ្ងៃទី​០៩​ខែវិច្ឆិកា​ខាងមុខនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៃ​ព្រះ​រាជពិធី​នេះ​។ នេះ​បើតាម​ការបង្ហាញ​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើងថា​៖ បញ្ហា​សន្តិសុខ សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ យើង​បាន​គិតគូរ​និង​វាយតម្លៃ​រួចហើយ គឺ​មិនមាន​អ្វី​កើតឡើង​នោះទេ ។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ក៏​យើង​នៅតែ​បង្ការ​ទប់ស្កាត់​ចំពោះ ឧបាយកល​របស់​ជន​អគតិ​មួយចំនួន​ក្នុងការ​បំផ្លាញ​នូវ​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នេះ​។ ក្រៅពី​មាន​វិធានការ​ម៉ឹងម៉ាត់​ទៅលើ​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធី​នេះ លោក​ឃួ​ង ស្រេង​ក៏បាន​ណែ​នាំឱ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​សំអាត លាង​ផ្លូវ លាប​កំបោរ​នៅតាម​ដើមឈើ​ជាមួយនឹង​ការសំអាត​បរិស្ថាន​នៅ​ជុំវិញ​កន្លែង​ពិធី​ផងដែរ​។​

​ក្នុងនោះ​លោក​ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​លើកឡើង​ផងដែរ ជុំវិញ​វិធានការ​ចំពោះមុខ ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ព្រះរាជ​ពិធី​នេះ ដោយ​លោក​បញ្ជាក់ថា​៖ ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី ផ្លូវ​មួយចំនួន​យើង​ត្រូវ​ការបិទជា​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​ឆ្លងកាត់​ព្រះរាជ​ពិធី​នេះ​ទេ ហើយ​ការងារ​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​៧​វិច្ឆិកា​រហូតដល់​ថ្ងៃទី​១១​ខែវិច្ឆិកា​។ ជាមួយនេះដែរ យើង​ក៏មាន​ដាក់​គោលដៅ ដើម្បី​ឆែកឆេរ​អាវុធជាតិផ្ទុះ នៅ​ច្រកចេញ ចូល​រាជធានី​ភ្នំពេញ និង​ដាក់​គោលដៅ​ឆែកឆេរ​អាវុធ​នៅតាម​បណ្ដា​ខណ្ឌ​ពាក់ព័ន្ធ​នៅជាប់​ទីតាំង​ប្រារព្ធ​ពិធី​នេះ​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា ដំណើរការ​ទៅដោយ​រលូន​និង​ទទួលបាន​នូវ​ភាពជោគជ័យ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular