Home ព័ត៌មានជាតិ សង្គម មន្ត្រីនគរបាល...

មន្ត្រីនគរបាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទទួល​បានការ​ឧបត្ថម្ភ​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: គ្រឿងឧបភោគ​បរិភោគ រួម​និង​ថវិកា​មួយចំនួន ត្រូវបាន​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍ ខូវ​លី បាន​ដឹកនាំ​ប្រតិភូ​ចុះសាកសួរ​សុខទុក្ខ លោក​វរសេនីយ៍ទោ ចាន់ សារិទ្ធ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងទៅ នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​នៅក្នុង​ឱកាស​ចុះសាកសួ​សុខ​ទុក​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន និង​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​នាំយក​នូវ​ថវិកា​ចំនួន ២,៧៥០,០០០​រៀល ក្នុងនោះ​ថវិកា​ចំនួន ១,០០០,០០០​រៀល ជា​ថវិកា​ផ្ទាល់​របស់លោក​ស្នងការ ក្រៅពី​នោះបាន​ពី​ការជួយឧបត្ថម្ភ​ពី​មន្ត្រីនគរបាល​ទាំងអស់ ទូទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង រួម​និង​សម្ភារ​បរិភោគ​មួយចំនួនទៀត សម្រាប់​ឧ​ប​ត្ត​ម្ភ និង​ដើម្បី​ជា​ការជួយ​សម្រាល​បន្ទុក​ក្នុងការ​ព្យាបាល​ដល់​អ្នក​ជំងឺ​ផងដែរ​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី បានធ្វើការ​ផ្ដាំផ្ញើ​ដល់​ក្រុមគ្រួសារ​ត្រូវ​យកចិត្តទុកដាក់​មើលថែរក្សា​អ្នកជំងឺ និង​អនុវត្តបាន​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ ធ្វើយ៉ាងណា​ឲ្យ​បាន​ឆាប់​ជាសះស្បើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...