ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ក្រោយពីផឹកស្រាស្រវឹង បុរសម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយ ម្តាយ និងឈានដល់យកអង្រែបុកគ្រឿង វាយសំពងទៅលើ ម្តាយបង្កើតរបស់ខ្លួនបណ្ដាល ឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍នវ បានកើតឡើងកាលពីវេលា ម៉ោង ៧និង១០នាទី យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ យឹម ធី អាយុ៣៩ឆ្នាំ ត្រូវជាកូនប្រុសង្កើត របស់ស្ត្រីរងគ្រោះ ឈ្មោះ យិន រី អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។
ប្រភពដដែល បានឱ្យដឹងទៀតថាៈ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយបានឈ្លោះប្រកែកគ្នា ជាមួយម្តាយ និងឈានដល់យកអង្រែបុកគ្រឿង វាយសំពងទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យបែកក្បាល ដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
ប្រភពដដែល បានបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ ពីករនីនវ លោកឧត្តម សេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ដល់កម្លាំង ជំនាញ នៃផែនការងារ នគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួន ជនសង្ស័យ ឲ្យទាល់តែបាន ហើយកងកម្លាំងទាំងអស់ បានតាមរកជនសង្ស័យ រហូតដល់ម៉ោង ៦ និង៣០នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបចាប់ ឃាត់ខ្លួន ជនសង្ស័យ ដែលជាកូនតិរច្ឆាននោះបាន នៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕PC