ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺថា មិនយូរប៉ុន្មានខេត្តកំពង់ស្ពឺ នឹងមានរោងចក្រថ្មីចំនួន៦កន្លែងទៀត ដែលអាចផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋយ៉ាងតិចជាង៣០០០កន្លែង។
លោកបានលើកឡើងនេះ ក្នុងជំនួបវិភាគសារជាមួយក្រុមហ៊ុនចិន ក្នុងសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ឲ្យរស្មីកម្ពុជាដឹងតាមរយៈទូរស័ព្ទថា មិនយូរប៉ុន្មានខេត្តកំពង់ស្ពឺ និងមានរោងចក្រថ្មីចំនួន៦ផ្សេងទៀតមកវិនិយោគចំនួន៣០០០កន្លែងរួមមាន៖ គ្រឿងសម្អាងរបស់នារី.គ្រឿងអលង្កា។ល។ លោកបានបន្តថា ការវិនិយោគនេះអាចផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឲ្យមានការងារធ្វើគ្រប់គ្នា ពុំចាំបាច់ចំណាកស្រុករកការងារធ្វើនោះទេ៕ ល