ដោយៈសរិទ្ធ/ភ្នំពេញៈនៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងនគរបាលខណ្ឌ៧មករាទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៏ និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលាខណ្ឌ៧មករា ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រ ខណ្ឌ៧មក។
កម្លាំងចម្រុះបានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដែលមានការកកស្ទះដូចជា តាមបណ្តោយផ្លូវលេខ២១៧ ផ្លូវលេខ២៧៤ផ្លូវលេខ១០៧ ផ្ដែលូវលេខ១០៩ ដែលបងប្អូនមួយចំនួនយកចិញ្ចើមថ្នល់ប្រកបមុខរបរលក់ដូរសម្ភារៈផ្សេងៗ ដោយឲ្យដាក់លក់បណ្តោះអាសន្ន ១ភាគ៣នៃចិញ្ចើមថ្នល់ដើម្បីទុកចិញ្ចើមថ្នល់ឲ្យថ្មើរជើងបានធ្វើចរាចរណ៏ទៅមកបានជាពិសេសតំបន់ផ្សារ៕