Home កម្សាន្ត ​ស្ងាត់ៗ ធ្លា...

​ស្ងាត់ៗ ធ្លាយ​ដំណឹង អាន គុណ​កូ​ឡា ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ​

ដោយ: ​បញ្ញា​សាស្ត្រ​ / ​ភ្នំពេញ:មិនសូវ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ តារាចម្រៀង អាន គុណ​កូ​ឡា ស្រាប់តែ​ធ្លាយ​ដំណឹង​ថា តារាចម្រៀង រូប​សង្ហារ​ម្នាក់នេះ ជិត​ដល់​ថ្ងៃ​ក្លាយជា​កូនកំលោះ​ចូល​រោង​ជ័យ ជាមួយនឹង​នារី ជា​អាជីវករ​ម្នាក់ នៅ​ចុងឆ្នាំ​២០២០​នេះ​។​

​​បើ​យោងតាម​ប្រភព​ស្និទ្ធ និង​តារាចម្រៀង អាន គុណ​កូ​ឡា បាន​បង្ហើប​ថា បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ អាន គុណ​កូ​ឡា នឹង​ក្រាប​ផ្ទឹម​ការ​ជាមួយនឹង​នារី ស្រស់​សោភា ដែលជា​អ្នកជំនួញ​ម្នាក់ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ​នេះហើយ​។

​​មិនមាន​អ្វី​លាក់លៀម តារាចម្រៀង អេ​ឡិច ចាន់​ត្រា ក៏បាន​ទទួលស្គាល់ថា ពត៌មាន​ស្តីពី​តារាចម្រៀង អាន គុណ​កូ​ឡា ជិត​ដល់​ថ្ងៃ​រៀបការ​នោះ គឺជា​ពត៌មាន​ពិតប្រាកដ​មែន ត្បិត​លោក​បាន​ជួយ​ផ្ទាល់​ជាមួយនឹង​កូនកំលោះ កូនក្រមុំ រួចហើយ ដោយ​ពួកគេ​ទាំងពីរ​នាក់ ក៏​ជា​អ្នកគាំទ្រ ក្រុម​តារាចម្រៀង Alex Entertaiment ផងដែរ​។

​​អេ​ឡិច បញ្ជាក់ថា រោង​ដែល​ក្រុម Alex Entertaiment ទទួល​រៀបចំ​ក្នុង​ថ្ងៃ​មង្គល ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ ខែធ្នូ ២០២០ គឺជា​ថ្ងៃ​រៀបការ​របស់ តារាចម្រៀង អាន គុណ​កូ​ឡា ពិតប្រាកដ​មែន ត្បិត​ពួកគេ​បាន​កក់​ប្រាក់​សម្រាប់​ថ្ងៃ​ពិធី​រួចរាល់​ហើយ​។

​​ក្នុងនាម​ជា​អ្នកសិល្បៈ​មួយរូប អេ​ឡិច ចាន់​ត្រា ថា​លោក​ពិតជា​អរគុណ ដល់​តារាចម្រៀង អាន គុណ​កូ​ឡា និង​ភរិយា ណាស់ ដែល​បានផ្តល់​ទំនុកចិត្ត​ដល់​ក្រុម​របស់លោក អោយ​រៀបចំ​នូវ​ការប្រគុំ​តន្ត្រី ក្នុង​ថ្ងៃ​ពិសេស​របស់​ពួកគេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឃាត់ខ្លួន​ប្តី​ជនជាតិ​ចិ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

​ប្រកាស​តែងតាំង អភិបាលស្រ...

​ដោយៈ គ្រញូង / បាត់ដំបងៈ ...

​បញ្ចប់​ការជួសជុល ព្រះពុទ...

ដោយៈ អង្គរតូច / សៀមរាបៈ ព...

​ពលរដ្ឋ ក្នុងស្រុក​បូ​ទុម...

​ដោយៈ សុ​ផានី​តា / កោះកុង...