Home ព័ត៌មានអន្តរជាតិ ដាក់ចេញ​ការ​រ...

ដាក់ចេញ​ការ​រឹតត្បិត​ជាថ្មី​នៅ​អង់គ្លេស ខណៈ​សហរដ្ឋ​អាម៉េរិក​បំបែក​ឯតទគ្គ​កម្ម​ថ្មី​លើ​ករណី​ឆ្លងកូវី​ដ​១៩​ប្រចាំថ្ងៃ ជិត​១០​ម៉ឺន​នាក់​

​ប្រែ​សម្រួល :​កញ្ញា​ដា​លី​ស​/​អឺរ៉ុប ៖ ប្រជាជន​អង់គ្លេស​ចំនួន​៥៦ លាន​នាក់​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងលិច​ភាគច្រើន​ក្នុង​ការបិទទ្វារ​ខេត្ត​ក្រុង​ទប់ស្កាត់​កូ​វីដជា​លើកទី ២​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ខណៈ​ដែល​សហរដ្ឋ​អាម៉េរិក​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ប្រចាំ​ថ្ងៃ​ជាមួយនឹង​ការឆ្លង​ថ្មីៗ​ជិត ១០០.០០០ នាក់​។​

​រដ្ឋាភិបាល​អឺរ៉ុប​កំពុង​ពុះពារ​ដើម្បី​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ដែល​ឥឡូវនេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ១១ លាន​នាក់​នៅ​ទូ​ទាំង​ទ្វីប​នេះ​។​

​បទបញ្ជា​ស្នាក់​នៅផ្ទះ​ជា​ថ្មី​ពី​ទីក្រុង​ឡុង​ដ៍​បាន​កើតឡើង ខណៈ​ដែល​ដា​ណឺ​ម៉ាក​និយាយថា ខ្លួន​នឹង​សម្លាប់សត្វ​សំពោច​ជាង ១៥ លាន​ក្បាល​បន្ទាប់​ពី​ការប្រែប្រួល​នៃ​វីរុស​ត្រូវបាន​រកឃើញ​ឆ្លង​រាលដាល​​ពី​មនុស្ស​ទៅ​ថនិកសត្វ​នេះ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បាន​ប្រកាស​បិទ​ប្រទេស​អង់គ្លេស​ទាំងស្រុង​ខណៈ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​បាន​ឡើង​ដល់​កម្រិត​អាក្រក់​បំផុត​ចាប់តាំងពី​ខែ​ឧសភា​និង​ចេញ​ការព្រមាន​​ថា​មន្ទីរពេទ្យ​អាច​នឹង​ណែន​ទៅ​ដោយ​អ្នកជំងឺ​ឆាប់ៗ​នេះ​។​

​ការប្រកាស​នេះ​បាន​ជំរុញ​ឱ្យ​ហ្វូង​មនុស្ស​នៅ​ទូទាំង​ប្រទេស​តម្រង់​ជួរ​នៅ​ខាងក្រៅ​ហាង​នានា​ដែល​នឹង​បិទ​ឆាប់ៗ កក់​ទុកជាមុន​នូវ​ការ​កាត់សក់​នៅ​នាទីចុងក្រោយ ឬ​នាំគ្នា​ទៅ​ហាង​ស្រា​ជប់លៀង​ចុង​​ក្រោយ ខណៈ​ម្ចាស់​អាជីវកម្ម​បារម្ភ​ជាខ្លាំង​ថា​ការបិទ​នេះ​នឹង​ប៉ះពាល់​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួកគេ​។​

​លោក ចូ ខួ​រ៉ា​ន់ ម្ចាស់​ដី​នៃ​ហាង​ស្រា The Queen’s Head នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​បាន​និយាយថា “​យើង​នឹង​ខាតបង់​ប្រាក់​កាស​ជាច្រើន​ឆ្នាំ​។​ការបិទទ្វារ​នេះ​នឹង​ធ្វើឱ្យ​យើង​ខាតបង់​រាប់សែន​លើ​រាប់​​សែន​ដុល្លារ​”​។​

​ការ​រឹតត្បិត​ថ្មី​នេះ​ចូល​ជា​ធរមាន​រហូតដល់​ថ្ងៃទី​០២​ធ្នូ និង​ដាក់​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ឡើងវិញ​សម្រាប់​កន្លែង​ធ្វើការ​ណា​ដែល​អាច​ធ្វើដូច្នេះបាន រួម​ជាមួយ​ការបិទ​ហាង​និង​សេវាកម្ម​មិនចាំបាច់​ទាំងអស់​។ សាលា​នឹង​បន្ត​បើក​ដដែល​។​

​អង់គ្លេស​ស្ថិតក្នុង​ចំណោម​ប្រទេស​រងគ្រោះ​ធ្ងន់​បំផុត​លើ​ពិភពលោក ដោយ​មាន​ករណី​កូ​វីដ​ជាង​១​លាន និង​ស្លាប់​ជិត ៤៨.០០០​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular