Home ព័ត៌មានជាតិ សេដ្ឋកិច្ច កសិដ្ឋាន​ចិញ្...

កសិដ្ឋាន​ចិញ្ចឹមសត្វ​នៅ​ភ្នំ​បូកគោ​កំពុង​សម្លឹងមើល​តម្រូវ​ការ​របស់​អតិថិជន​


ដោយៈ​បូកគោ​/​កំ​ពតៈ​កសិដ្ឋាន​ចិញ្ចឹមសត្វ​នៃ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ដែលមាន​ទំហំ​ជាង​២០​ហិកតា ដោយ​ចិញ្ចឹមសត្វ​ជាច្រើន​ប្រភេទ​អនុវត្ត​តាមបែប​ធម្មជាតិ មិន​ប្រ​ប្រាស់​ចំណី​គីមី កំពុងមាន​មោ​ទ​ភាព​ខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន ព្រមទាំង​ភ្ញៀវ​មក​សម្រាកលម្ហែ​កម្សាន្ត​នៅលើ​ដែនដី​ដែលមាន​អាកាសធាតុ​ស្រដៀង​តំបន់​អឺរ៉ុប​នេះ​។​


លោក​តារា តំណាង​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​បាន​រៀបរាប់ថា មកដល់​បច្ចុប្បន្ន​ការ​ចិញ្ចឹម​​សត្វ​ក្នុង​កសិដ្ឋាន​ដែលមាន​ទំហំ​ជាង​២០​ហិកតា​នេះ​គឺ​អនុវត្ត​តាមបែប​ធម្មជាតិ​ដោយ​មិន​ប្រ​ប្រាស់​ចំណី​គីមី​ឡើយ​។ អាហារ​សម្រាប់​ផ្តល់ឱ្យ​សត្វ​ទាំងនោះ​គឺ​កសិដ្ឋាន​បាន​យក​បន្លែ​សល់​ពី​ការ​វេច​ខ្ចប់​ផ្គត់​ផ្គង់​ជូន​អតិថិជន​មក​ផលិត​ដោយ​ខ្លួនឯង​។ នៅទីនេះ​មាន​សត្វ​ច្រើន​ប្រភេទ ដូចជា​មាន់ ទា ក្ងាន ព្រាប ជ្រូក​ព្រៃ​ជាដើម​។ តំណាង​អ្នកគ្រប់គ្រង​បាន​បញ្ជាក់ថា មកដល់​សព្វថ្ងៃ ជ្រូកព្រៃ​មាន​ប្រមាណ​ជិត​១.០០០​ក្បាល​ហើយ ក្រោយ​ទិញ​បាន​ពី​អ្នកដើរ​បោច​វ​ល្លិ៍ បោច​ផ្តៅ ក្នុង​តំបន់​បូកគោ​នេះ​ម្តង​មួយ​ក្បាល ពីរ​ក្បាល​ជាច្រើន​ឆ្នាំ​មក​នោះ​។ លោក តារា បាន​បន្តថា កន្លងមក​សាច់សត្វ​ទាំងអស់​សម្រាប់​ផ្គង់​ផ្គង់​ក្នុង​សណ្ឋា​គារ​​បូកគោ តែ​បច្ចុប្បន្នកំពុង​បង្កើន​បរិមាណ​ចិញ្ចឹម​បន្ថែម​ដើម្បី​ឈានទៅ​បញ្ចេញ​លក់​ជូន​អតិថិជន ឬ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ផ្ទាល់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...