Home ព័ត៌មានជាតិ សន្តិសុខ នគរបាល ស្រុក​...

នគរបាល ស្រុក​មោងឫស្សី សហការ ប​ង្ត្រា​ប​បទល្មើស​នេសាទ ក្នុង​មូលដ្ឋាន​របស់ខ្លួន​

ដោយៈ គ្រញូង / បាត់ដំបងៈ អធិការនគរបាល ស្រុក​មោងឫស្សី បាន​ចាត់តាំង​អធិការរង​ម្នាក់ ឱ្យ​ដឹកនាំ​កម្លាំង​នគរបាល ចូលរួម ក្នុង​សកម្មភាព បង្ក្រាប បទល្មើស​នេសាទ ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ស្រុក ក្រោម​ការដឹកនាំ​ផ្ទាល់ របស់លោក បឿន សុវណ្ណ អភិបាលរង នៃ​គណៈ​អភិបាល ស្រុក​មោងឫស្សី នៅ​ថ្ងៃទី​៤ និង​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក ស គឹម​ឡុង អធិការនគរបាល ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹងថាៈ ការចូលរួម ក្នុង​សកម្មភាព បង្ក្រាប បទល្មើស​នេសាទ ខុសច្បាប់​នេះ គឺ​អនុវត្តតាម​បញ្ជា របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង ។ ជា​លទ្ធផល យើង​បង្ក្រាប​ឧបករណ៍ នេសាទ​ល្មើសច្បាប់ រួមមានៈ កាំបិត ១១ កណ្តៀវ ១០ សាច់​មង ប្រវែង ២.៨០០​ម៉ែត្រ បង្គោល​ឈើ ៥៦០ បង្គោល ឡុ​ក​ចាប់​ត្រី ៨​មាត់ និង​លែង​កូន​ត្រី​ចម្រុះ ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ ចំនូ​ន ១៦០ គីឡូក្រាម​។ ចំពោះ​បង្គោល រួមទាំង​សាច់​មង និង​ឡុ​ក ត្រូវបាន​ដុតបំផ្លាញ​ចោល ។ រីឯ​អ្នកប្រព្រឹត្តិ​ល្មើស សមត្ថកិច្ច​កំណត់ អំពី​អត្តសញ្ញាណ​បាន​ហើយៗ សមត្ថកិច្ច នឹង​តាម​ចាប់ខ្លួន យកមក​ផ្តន្ទាទោស តាមច្បាប់ ៕/V

សកម្មភាព​របស់​សម​ត្ថ​កិច្ច ចុះ​ប​ង្ត្រា​ប​បទល្មើស​នេសាទ នៅ​ស្រុក​មោងឫស្សី​
សកម្មភាព​របស់​សម​ត្ថ​កិច្ច ចុះ​ប​ង្ត្រា​ប​បទល្មើស​នេសាទ នៅ​ស្រុក​មោងឫស្សី​
សកម្មភាព​របស់​សម​ត្ថ​កិច្ច ចុះ​ប​ង្ត្រា​ប​បទល្មើស​នេសាទ នៅ​ស្រុក​មោងឫស្សី​
សកម្មភាព​របស់​សម​ត្ថ​កិច្ច ចុះ​ប​ង្ត្រា​ប​បទល្មើស​នេសាទ នៅ​ស្រុក​មោងឫស្សី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...