ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​សង្កាត់​ចោមចៅ​ទី​៣​បាន​ទទួល​អំណោយ​មនុស្សធម៌​

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:នា​រសៀល​ថ្ងៃទី​៥ វិច្ឆិកា​នេះ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក ហែម ដា​រិ​ទ្ធ ប្រធានកិត្តិយស​អនុសាខា​និង​ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះចៅអធិការ​វត្ត​ជម្ពូ​វ​ន័ ព្រមទាំង​សប្បុរសជន បានរៀបចំ​ពិធី​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១០០​គ្រួសារ រស់នៅ​សង្កាត់​ចោមចៅ​ទី​៣ ។

​នាឱកាស​នោះ លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ ប្រធានកិត្តិយស​អនុសាខា កាកបាទក្រហម​ខណ្ឌ​ពោធិ​សែន​ជ័យ បានលើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ជាប់​ជានិច្ច​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ឡើយ​។

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន ក្នុង​មួយ​គ្រួសារៗ​រួមមាន អង្ករ​៣០​គីឡូក្រាម មី​១​កេស ទឹកស៊ីអ៊ីវ​៦​ដប ទឹកត្រី​៦​ដប និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...