Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​សង្ស័យ...

បញ្ជូន​សង្ស័យ​៤​នាក់​និង​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​ទៅ​តុលាការ​


ដោយៈ ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន ៤​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ចំនួន ២០​កញ្ចប់ ត្រូវបាន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​បង្ក្រាប​និង​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ខាងមុខ​វត្ត​ន​ន្ទ​មុនី ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សង្ស័យ​៤​នាក់​និង​គ្រឿងញៀន​ចំនួន​២០​កញ្ចប់ត្រូវបញ្ជូន​ទៅ​តុលាការ​


​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៤​នាក់ រួមមាន​៖ ១. ឈ្មោះ សុខ លីន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ២. ឈ្មោះ ហុង បូរី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។ ៣. ឈ្មោះ វ៉ាន់ ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​វត្ត​ន​ន្ទ​មុនី និង​៤. ឈ្មោះ ហ៊ិ​ន សុបិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ជនសង្ស័យ​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​តំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។ វត្ថុ​តាង​ដកហូត​បាន​មាន​គ្រឿងញៀន​២០​កញ្ចប់ និង​វត្ថុតាង​ឧបករណ៍ សម្ភារៈ​បំរើការ​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។​

សង្ស័យ​៤​នាក់​និង​គ្រឿងញៀន​ចំនួន​២០​កញ្ចប់ត្រូវបញ្ជូន​ទៅ​តុលាការ​

​គួរ​បញ្ជាក់ដែរថា​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​០៩​ខែ​នៃ​ឆ្នាំ​២០២០ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដោយបាន​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ជា​លទ្ធផល​ចំនួន​១៥៣៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​សរុប​២៦៧៦​នាក់​និង​ដកហូត​វត្ថុតាង​គ្រឿងញៀន​សរុប​ជាង​៥០​គីឡូក្រាម រួម​និង​ឧបករណ៍​សម្ភារៈ បំរើការ​នៃ​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត​យកទៅអនុវត្ត​តាមផ្លូវ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...