ដោយៈនាយកុយ
មានអង្គការសង្គមស៊ីវិលចំនួន៥៧កាលពីថ្ងៃម្សិលមិញបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាបានយាយីទៅ លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មាន។ នាយកុយខ្ញុំប្រឡូកក្នុងអាជីពជាអ្នកកាសែតនេះជាង ៣០ ឆ្នាំមកហើយខ្ញុំមិនដែលទទួលបានការព្រមានកាតលឿង ឬកាត ក្រហមពីរាជរដ្ឋាភិបាលឬសមត្តកិច្ចម្តងណានោះទេ។
ប៉ុន្តែនាយកុយមិនកុហកទេធ្លាប់ដែរកាលពីសម័យរាជរដ្ឋាភិបាលអាណត្តិទី១មាននាយករដ្ឋមន្ត្រី២,នាយកុយត្រូវបានចាត់ ឲ្យទៅយកព័ត៌មានតាមសម្តេចក្រុមព្រះ នរោត្តម រាណឬទ្ធ នាយករដ្ឋមន្ត្រីទី១,ពេលនោះដោយសារមានការប្រទាញប្រទង់គ្នារវាងអ្នកនយោបាយខ្មែរ ក៏មានសង្គ្រាមវោហាស័ព្ទ ឆ្លងឆ្លើយគ្នារវាងសម្តេចក្រុមព្រះ នាយករដ្ឋមន្ត្រីទី១ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ។នាយកុយពេលនោះសរសេរតែអ្វីដែលជាបន្ទូលសម្តេចក្រុមព្រះថ្លែង ប៉ុណ្ណោះមិនមានបំភ្លើសការពិតនោះទេ។ក៏ប៉ុន្តែបន្ទូលរបស់ព្រះអង្គពេលនោះវាមានភាពចាក់ដោតខ្លាំងទៅលើដៃគូក្នុងរាជរដ្ឋាភិបាល,ដល់នាយកុយសរសេរទៅខាងសម្តេចតេជោ ហ៊ុន សែន ក៏ឡងមកវិញ។ ដល់អញ្ចឹងទៅនាយកុយខ្ញុំក៏ក្លាយជាផ្ទាំងស៊ីបរបស់ក្រុមមន្ត្រីដែលមានស្វាមីភ័ក្តជាមួយសម្តេចក្រុមព្រះ,អាចហៅថាពួកអាមីអាថោងជាកូនចៅ សម្តេចក្រុមព្រះនៅពេលនោះ គំរាមបាញ់ចោល និង រុញទម្លាក់ពីលើយន្តហោះ ,ហើយពេលខ្លះហៅនាយកុយសុទ្ធតែ អាអ្នកកាសែតក្បាលយួនខ្លួនខ្មែរ…គិញសើបការណ៍របស់ របស់អាយ៉ងយួន…ឆ្កុយ។ នាយកុយពេលខ្លះ អង្គុយនៅលើយន្តហោះភ្លេចដកដង្ហើមក៏មានដែរ។ ពេលខ្លះគិតចង់ធ្វើបណ្តាំមរតកទុកឲ្យប្រពន្ធកូនទៀតផង ។
នាយកុយខ្ញុំធ្លាប់បានសរសេររឿងច្រើនណាស់មកហើយដែរហើយមានមនុស្សក៏ច្រើនដែរដែលស្គាល់រហ័សនាមនាយកុយខ្ញុំដោយសារថាពេលនាយកុយខ្សិបដាក់មេក្រូកាសែតឮរស្មីកម្ពុជាឬក៏ធ្វើឡប់ៗដាក់លើទំព័រកាសែតរស្មីកម្ពុជាអ្នកទាំងនោះច្រើនទទួលការដាក់ពិន័យឬដកចេញពីតំណែងហើយមួយចំនួនក៏ធ្វើការកសាងខ្លួនឡើងវិញ,ក្នុងចំណោមអ្នកទាំងនោះមានមួយចំនួនស្អប់នាយកុយរហូតមកដល់សព្ធថ្ងៃគឺធីបនាយកុយចេញពីបញ្ជីហៅយកព័ត៌មានក៏មានដែរ។តែនាយកុយមិនខឹងនិងពួកគេទេព្រោះយល់ថាយើងទៅវ៉ៃបំបែកឆ្នាំងបាយរបស់គេរឿងអីថាគេមិនខឹង។ក៏ប៉ុន្តែឧត្តមគតិរបស់នាយកុយនៅតែបន្តប្រយុទ្ធនៅលើសមរភូមិស្លាបប៉ាកាមួយនេះ ។
បែរមកនិយាយពីសិទ្ធិសេរីភាពរបស់សារព័ត៌មាននៅស្រុកយើងវិញគឺវាមហាសេរីភាពហើយ នៅប្រទេសគេអ្នកកាសែតចាងហ្វាងកាសែតមួយៗម៉ែសុទ្ធតែចេញពីមហាវិទ្យាល័យ អន់ណាស់ក៏មានសញ្ញាបត្របរិញ្ញាបត្រដែរហើយគេបោះទុនរាប់សិបម៉ឹនដុល្លារបើកាសែតមួយឬទូរទស្សន៍មួយ ។ តែនៅស្រុកខ្មែរយើងមានតែទូរស័ព្ឌដៃស្មាតហ្វូនមួយមានកូនចៅម្នាក់ក៏អាចបើកកាសែតអនឡាញបានមួយអង្គភាពដែរឲ្យតែចេះធ្វើឆ្កួត។
ថ្ងៃមុនពេលភ្លៀងខ្លាំងលិចផ្លូវក្នុងក្រុងភ្នំពេញមានអ្នកកាសែតអនឡាញមួយគ្រឿងដោះអាវនៅសល់ តែខោទៅឈរឡាយនៅលើផ្លូវម៉ៅសេងតុង ឡាយបណ្តើរស្រែកសួរកូនចៅបណ្តើ រព្រោះមិនស្គាល់ថាកន្លែងខ្លួនកំពុងឡាយនោះនៅលើផ្លូវអី។អាកូនចៅប្រាប់មកវិញ ។មេស្តាប់មិន សូវបាន(មហាវិថីមៅសេងតុង)ទៅជាផ្លូវម៉ៅទីងតុង …។
ថ្ងៃមុនមិនកាន់ជើងក្លីនិកមួយដែលព្យាបាលអ្នកជំងឺចុកដើមទ្រូង ហើយចូលដេកពេទ្យភ្ជួលសេរ៉ូមរួចស្លាប់នោះទេ ជា ធម្មតាគ្រូពេទ្យពិតជាមិនចង់ឲ្យមានមនុស្សស្លាប់នោះទេ តែពេលខ្លះវាតែងមានការភ្លាំងភ្លាត់ដូចពាក្យលោកពោលថា” ដំរីជើងបួនគង់មានភ្លាត់អ្នកប្រាជចេះ ស្ទាត់គង់មាន ភ្លេច ” ។តែអ្នកកាសែតអនឡាញរាប់សិបបានប្រមូលផ្តុំគ្នាឡាយជាមួយពាក្យសំដីដែលគ្មានវិជ្ជាជីវៈ គ្មានសីលធ៌ម។ ពេលខ្លះតុលាការមិនទាន់ចោទប្រកាន់ទៅលើជនជាប់ចោទ ផង អ្នកកាសែតអនឡាញឡាយចោទគេថាជាឃាតករ ។
អ្នកខ្លះនាយករដ្ឋមន្ត្រីថ្លែងមានលំដាប់លំដោយបកស្រាយច្បាស់លាស់ទៅកាត់ប្រសាសន៍នាយករដ្ឋមន្ត្រីមួយកំណាត់មកធ្វើព័ត៌មានបែប ញុះញង់រឿងអីមិនត្រូវចាប់ខ្លួន,អ្នកខ្លះជេររាជរដ្ឋាភិបាលទាំងអសីលធ៌មដោយបំភ្លើស បំផ្លៃ និង ញុះញង់,ប្រើពាក្យមិនត្រឹមត្រូវរបបក្រុងភ្នំពេញ សួរថាតើខ្មែរមានប៉ុន្មានរបបទៅ ?។អ្នកខ្លះឆ្លៀតប្រើបណ្តាញសង្គមធ្វើអាជីវកម្មរកលុយតាំងខ្លួនជាតុលាការជេរអ្នកនេះលើកអ្នកនោះ អ្នកណាឲ្យលុយគាំទ្រអ្នកនោះ។បើអញ្ចឹងៗអីតើសមត្រូវចាប់ខ្លួនដាក់គុកដែរឬ ទេ ? តើនេះជាការបំបិទសិទ្ធិសេរីភាពដែលឬទេ ? នាយកុយអត់យល់អ្វីទាំងអស់ ។
ប៉ុន្មានថ្ងៃនេះនាយកុយបានឃើញអង្គការ-សមាគមជិត៦០ដែលបានស្នើឲ្យរាជរដ្ឋាភិបាលឈប់យាយីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មាន។នាយកុយសុំសួរទៅអស់លោកជាសង្គមស៊ីវិលបន្តិចចង់ឲ្យជួយពន្យល់ពាក្យនិយមន័យពាក្យថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសុំសួរទៅអស់លោកសង្គមស៊ីវិលថាអស់លោកជាអង្គការឯករាជ្យមែនក៏ អត់? ដូចនេះសុំអស់លោកមកមើលនិយមន័យនៃពាក្យឯករាជ្យបន្តិច។ឯករាជ្យមានន័យថាយើងនឹងសម្គាល់នូវលក្ខណៈពិសេសមួយគឺការមានសិទ្ធិសេរីភាពនិងអំណាចពេញបូរិបូរណ៍ក្នុងការសម្រេចនូវអ្វីៗដោយខ្លួនឯងដោយមិនមានសម្ពាធពីបុគ្គលណាមួយឬពីស្ថានប័នណាឡើយ។ជាមួយនឹងពាក្យឯករាជ្យនេះគឺវាត្រូវភ្ជាប់ទៅនឹងពាក្យអព្យាក្រឹត ភាពផងដែ រ។ អព្យាក្រឹតភាពចង់សំដៅថាបើបុគ្គលឬស្ថាប័នណាមួយមានអព្យាក្រឹតភាពតោងតែយល់ថាបុគ្គលនោះត្រូវតែតាំងខ្លួនជាកណ្តាលមិនទោរទន់ទៅភាគីម្ខាងណាឡើង។
តើបុគ្គលម្នាក់ឬស្ថាប័នមួយដែលមានឯករាជ្យនិងមានអព្យាក្រឹតភាពឬ ? ហើយបុគ្គលម្នាក់ដែលមានអព្យាក្រឹតភាពនឹងមានឯករាជ្យឬ ? យើងគប្បីពិចារណាថាបុគ្គលឬស្ថាប័នដែលមានឯករាជ្យក៏មិនប្រាកដថាមានអព្យាក្រឹតភាពដែរព្រោះហេតុថាបុគ្គល,ស្ថាប័នខ្លះមិនស្ថិតនៅក្រោមអំណាចអ្នកដទៃទេតែដោយសារមានក្តីស្រឡាញ់ម្ខាងហើយស្អប់ម្ខាងឬមើលឃើញប្រយោជន៍ម្ខាងច្រើនជាងម្ខាងទៀតក៏ធ្វើឲ្យបុគ្គលឯករាជ្យនោះមិនមានអព្យាក្រឹតភាព ។ ចំណែកឯបុគ្គលម្នាក់ឬស្ថាប័នមួយដែលអាចមានអព្យាក្រឹតភាពបានលុះណាតែបុគ្គលនោះមានឯករាជ្យជាមុនសិន ។ បើមិនមានឯករាជ្យជាមុនទេបុគ្គល ឬ ស្ថាប័ននោះមិនអាចតាំងខ្លួនថាមានអព្យាក្រឹតភាពបានទេ ព្រោះហេតុថាស្ថិតនៅ ក្រោមអំណាចគេហើយតើនឹងអាចមានអព្យាក្រឹតភាពយ៉ាងដូចចម្តេចកើត ។ ពិនិត្យមើលមកទិដ្ឋភាពជាក់ស្តែងរបស់យើងវិញតើមានសារព័ត៌មានប៉ុន្មាននៅកម្ពុជាដែលថាឯក រាជនោះ,យើងអាចទទួលស្គាល់បានថាពួកគេផ្សាយព័ត៌មានមានវិជ្ជាជីវៈ តែមិនប្រាកដ៏ថាមានឯករាជ្យនិងអព្យាក្រឹតភាពនោះទេ ដោយសារគេរស់ដោយសារទទួលលុយពីម្ចាស់ ជំនួយដូចនេះចង់មិនចង់ពួកគត្រូវតែបម្រើផលប្រយោជន៍ម្ចាស់ជំនួយហើយពួកគេមិនអាចជេរអ្នកផ្តល់លុយឲ្យខ្លួនទេពួកគេមិនអាចរិះគន់ម្ចាស់របស់ខ្លួនទេ។ ចំណែកកាសែត អនឡាញមួយចំនួនដែលតាំងខ្លួនជាកាសែតឯករាជ្យនោះក៏គ្មានដែរ ។បើតាំងខ្លួនឯករាជ្យដល់តែកុំទទួលលុយពីគេបើយើងស៊ីឈ្នួលឃោសនាឲ្យគេផ្សាយឲ្យគេទេគឺគ្មានពាក្យឯក រាជ្យនោះទេ។អង្គការសង្គមស៊ីវិលក៏ដូចគ្នាកុំចាត់ទុកខ្លួនឯងជាអង្គការឯករាជ្យឲ្យសោះបើទទួលលុយពីគេយកមកចិញ្ចឹមក្រពះនោះគឺច្បាស់ជាលំអៀងទៅរកអ្នកឲ្យលុយហើយ ដូចជាបទចម្រៀងខ្មែរមួយគេច្រៀងអញ្ចឹងថា៖ “បៀមព្រះទៅស្បត់ក៏មិនជឿ” ។ ដូចនេះអស់លោកក៏ធ្វើការទៅតាមការបង្គាប់បញ្ជាពីម្ចាស់លុយដូចនេះកុំតាំងខ្លួនថាអង្គការ ឯករាជ្យ អព្យាក្រឹតភាព ។
នាយកុយបានឃើញនៅក្នុងរបាយការណ៍មួយគេថាក្នុងចំណោមអង្គការសង្គមស៊ីវិលចំនួន ៥៧ កាលដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយចោទប្រកាន់រាជរដ្ឋាភិបា លកម្ពុជាថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងអ្នកសារព័ត៌មាន, តែនាយកុយឃើញរបាយការណ៍បញ្ជាក់ទៀតថាក្នុងចំណោមអង្គការទាំងនោះមានតែអង្គការចំនួន ១២ប៉ុណ្ណោះដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃនិងមួយចុះបញ្ជីនៅក្រសួងព័ត៌មាន,ក្រៅពីនោះជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះបញ្ជីស្របច្បាប់ឡើយ ។
នាយកកុយចេះតែឆ្ងល់ថាអង្គការមិនស្របច្បាប់ផងតើមានសិទ្ធិអីមកចោទប្រកាន់រដ្ឋាភិបាលស្របច្បាប់នោះហើយខ្លួនឯងកំពុងប្រព្រឹត្តខុសច្បាប់ទៀតតើអ្នកគេជឿទៅ, នាយ កុយសុំស្នើឲ្យសមត្តកិច្ចចាប់ខ្លួនអង្គការ សង្គមស៊ីវិល ដែលគ្មានច្បាប់ទៅផ្តន្ទាទោសឲ្យខានតែបានមិនគួរបណ្តែតបណ្តោយទៀតទេ ។ នាយកុយមើលឃើញថាសក្មភាពអស់ លោកដែលអះអាងជាអង្គការសង្គមស៊ីវិលឯករាជ្យ គ្រាន់តែជាយុទ្ធសាស្ត្រក្នុងការទាក់ទាញយកលុយពីក្រៅប្រទេស ទាក់ទាញការចាប់អារម្មណ៍និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួននិងមានចេតនាបំភាន់សាធារណមតិតែប៉ុណ្ណោះ ។ បើអស់លោកមិនមានឯករាជ្យផងនោះអស់លោកក៏មិនមានសិទ្ធិនិយាយពីឯករាជ្យនិងអព្យាក្រឹតភាពបានឡើយ។
នាយកុយចង់តែឈឺសើចទេ!លោកព្រះ!៕សរន