ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​អន្ដរក្រសួង ពិនិត្យ​ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងមហាផ្ទៃ បាន​បន្ដ​រៀបចំ​កិច្ចប្រជុំ​អន្ដរក្រសួង ដើម្បី​ពិនិត្យ និង​ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម លើ​ជំពូក​ទី​០២ ស្ដីពី​បញ្ជី​អត្រានុកូលដ្ឋាន នៅ​ផ្នែក​ទី​៧ ស្ដីពី​ការចុះបញ្ជី​អាពាហ៍ពិពាហ៍ លើ​មាត្រា​ទី​៧៥ ស្ដីពី​ការចុះបញ្ជី​អាពាហ៍ពិពាហ៍ នៅ​ចំពោះមុខ​មន្ត្រី​អត្រានុកូលដ្ឋាន ដែល​នេះ​គឺជា​កិច្ចប្រជុំ លើក​ទី​១៩ ហើយ​។

​បើតាមប្រភពពីគេហទំព័ររបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចប្រជុំ​អន្ដរក្រសួង​នេះ បាន​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ក្រោម​វត្តមាន លោកស្រី ចាន់ សុទ្ធា​វី រដ្ឋលេខាធិការ ប្រចាំការ ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ រៀបចំតាក់តែង​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង​អត្តសញ្ញាណ​កម្ម ដោយមាន​ការចូលរួម​ពី​លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ក្រុមការងារ​ទី​៣ ព្រមទាំង​សមាជិក សមាជិកា ក្រុមការងារ អ្នកជំនាញ​ផ្នែក​ច្បាប់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​លោកស្រី ចាន់ សុទ្ធា​វី បានលើកឡើង​ថាៈ កាលពី​សប្ដាហ៍​មុន អង្គប្រជុំ បាន​ពិភាក្សា​ដល់​មាត្រា​ទី​៧៤ ដូចនេះ សម្រាប់​កិច្ចប្រជុំ​ថ្ងៃនេះ នឹង​បន្ត​លើ​មាត្រា​ទី​៧៥ ហើយ​ស្នើ​ឲ្យ​ក្រុមការងារ បន្ត​ចូលរួម ដើម្បី​ឲ្យ​កិច្ចពិភាក្សា កាន់​តែមាន​ភាពរលូន និង​ឆាប់រហ័ស​។​

​សូមជម្រាបថា សេចក្ដីព្រាងច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និង អត្តសញ្ញាណ​កម្ម មាន ១២ ជំពូក និង ១៦៩ មាត្រា ហើយ​មាន​គោលបំណង រួម គឺៈ ១-​ធានា​ឲ្យ​មានការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន ជា​កាតព្វកិច្ច ជាស​កល ដោយ​ជាប់លាប់ និង​ជា​អចិន្ដ្រៃយ៍​។ ២-​ធានា​ឲ្យ​មានការ​ចុះបញ្ជី​អត្តសញ្ញាណ​បុគ្គល ជាស​កល ដោយ​ជាប់លាប់ និង​ជា​អចិន្ដ្រៃយ៍​។ ៣-​ធានាថា ការចុះបញ្ជី​ស្នាក់នៅ ជា​កាតព្វកិច្ច ជាស​កល ដោយ​ជាប់លាប់ និង​ជា​អចិន្ដ្រៃយ៍​។ ៤-​ធានា​ឲ្យ​មនុស្ស គ្រប់រូប​មាន​អត្តសញ្ញាណ​ខាង​ផ្លូវច្បាប់ តាមរយៈ​ការចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ការចុះបញ្ជី​អត្តសញ្ញាណ ដោយ​ផ្ដល់​ចំពោះ​បុគ្គល​ម្នាក់ៗ នូវ​លេខ​សម្គាល់​អត្តសញ្ញាណ​បុគ្គល និង​៥-​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស ការទទួលបាន​សេវា​គ្រប់​ប្រភេទ ហើយ​ជា​មូលដ្ឋាន សម្រាប់​រៀបចំ​ផែនការ​អភិវឌ្ឍ និង​ការតាមដាន ភាព​រីកចម្រើន​នៃ​សង្គម​។ ជាងនេះទៅទៀត ច្បាប់​នេះ មាន​វិ​សាលា​ភាព អនុវត្ត​ចំពោះ​ជន​គ្រប់រូប ដែល​នៅលើ​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​នៅឯ​បរទេស​៕/V

ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​អន្ដរក្រសួង ពិនិត្យ​ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន (រូបថតៈ ក្រសួងមហាផ្ទៃ)
ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​អន្ដរក្រសួង ពិនិត្យ​ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន (រូបថតៈ ក្រសួងមហាផ្ទៃ)
ក្រសួងមហាផ្ទៃ បន្ត​កិច្ចប្រជុំ​អន្ដរក្រសួង ពិនិត្យ​ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​អត្រានុកូលដ្ឋាន (រូបថតៈ ក្រសួងមហាផ្ទៃ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...