​មើល​ពាក្យ “បុរស និង ស្ត្រី​”

ដោយៈ​បូព៌​ព្រឹក្ស
ជារឿយៗ​ក្នុងការ​និយាយ ក៏ដូចជា​ការសរសេរ យើង​រមែង​ជួប​ជា​ញឹកញាប់​នូវ​ពាក្យ “​បុរស​, ស្ត្រី​” ។​ពេលខ្លះ​ពាក្យ​នេះ​ក៏បាន​ក្លាយជា​ការជជែក​វែកញែក​អំពី​និយមន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​ផង​។​គេហទំព័រ​រស្មី​កម្ពុជា​សូម​នាំ​មិត្ត​អ្នកអាន​ទៅ​មើល​ការពន្យល់​នៃ​ពាក្យ​ក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ​ជួន ណាត ដូចតទៅ​៖
បុរស​
(​បុ​រ៉ស់​)
​នាមសព្ទ​

(​បា​. ក្ល​.; បា​. បុ​រិ​ស​; សំ​. បុ​រុ​ឞ ឬ បុ​រូ​ឞ​) អ្នក​បំពេញចិត្ត​មាតាបិតា​, អ្នក​បំពេញចិត្ត​ស្ត្រី​; អ្នក​បំពេញ​កិច្ចការ​ក្នុងប្រទេស​ដែល​ខ្លួន​នៅ (​ប្រុស​) ។ អាត្ម័ន ( អាត្មា ), ចិត្ត ។ ល ។​


ស្ត្រី​
​នាមសព្ទ​

( សំ​.; បា​. ​ថី ) ស្រី ( ព​. ខ្ព​. ) ជា​គូ​គ្នា​នឹង​បុរស​, ​ត្រូវ​ប្រើ​ឲ្យ​ស្របគ្នា​ថា បុរស​ស្ត្រី​, ​ប្រុស​ស្រី​; កុំ​ប្រើ បុរស​ស្រី​, ​ប្រុស​ស្ត្រី ដូច្នេះ​ឡើយ ។ ស្ត្រីកាម អ្នក​ស្រឡាញ់​ស្ត្រី​, អ្នក​ងប់​ចិត្ត​ទៅរក​ស្ត្រី ។ ស្ត្រីការ្យ ( —​កា​) ការ​របស់​ស្ត្រី​; ស្ត្រី​អ្នកបម្រើ ។ ស្ត្រីក្សីរ ឬ —​ក្សេ​រ ទឹកដោះ​ស្ដ្រី​( ទឹកដោះមនុស្ស ) ។ ស្ត្រីចរ្យា ( —​ច័​រយ៉ា​) ចរិយា​របស់​ស្ត្រី ។ ស្ត្រីជន ( —​ជន់​) ពួក​ស្ត្រី​, ស្ត្រី​ទួទៅ ។ ស្ត្រីជាតិ ( —​ជាត ) ជាតិ​ជា​ស្ត្រី ( ស្ត្រី ) ។ ស្ត្រីទ្យូត អ្នកលេង​ស្រី ។ ស្ត្រីទ្វេស អ្នក​ដែល​មិន​ចូល​ចិត្តនឹង​ស្ត្រី , អ្នក​ស្អប់​ស្រី ។ ស្ត្រីធន ( —​ធន់ ) ស្ត្រី​ដែល​ទុកជា​ទ្រព្យ​; អ្នក​ដែលមាន​ស្ត្រី​ជា​ទ្រព្យ​, ដែល​លើក​ស្ត្រី​ថា​ជា​ទ្រព្យ ។ ស្ត្រីធម៌ ច្បាប់​សម្រាប់​ស្ត្រី ; ច្បាប់​បញ្ញត្ត​ចំពោះ​ពួក​ស្ត្រី ។ ស្ត្រីប្រមុខ ដែលមាន​ស្ត្រី​ជា​មុខ​; អ្នក​ដែល​យក​ស្ត្រី ធ្វើជា​មុខ​, ដែល​អាង​តែ​ស្រី ។ ស្ត្រីភាព ភាពជា​ស្ត្រី ( ស្ត្រី ) ។ ស្ត្រីភេទ ភេទស្ត្រី ។ ស្ត្រីមន្ត្រ ឬ —​មាយា មាយាស្ត្រី​; កលឧបាយ​របស់​ស្ត្រី​, ពុត​ស្រី ។ ស្ត្រីរត្ន ឬ —​រ័ត្ន ស្ត្រី​កែវ​, ស្ត្រី​ឆើតឆាយ​, នាង​ឆើតឆោម​, នាង​ឆោមឆាយ​; លក្ស្មី ។ ស្ត្រីលក្សណ៍​, —​ល័ក្សណ៍​ឬ​—​លក្សណ ល័ក្សណ៍​របស់​ស្ត្រី ។ ស្ត្រីលិង្គ ឬ​ឥត្ថីលិង្គ (—​លឹ​ង ) ភេទស្ត្រី​; ព​. វ​. សព្ទ​តន្តី​ភាសា​មាន​សំស្ក្រឹត​និង​បាលី​ជាដើម ដែលមាន​ការន្ត​កំណត់ថា​ជា​ភេទស្ត្រី​: កន្យា ឬ កញ្ញា​, ទេវតា​, ទេវី​ឬទេ​ពី​, ធម្មតា​, មាលា​, សាលា ជា​ស្ត្រីលិង្គ ( ម​. ព​. ការន្ត ផង ) ។ ស្ត្រីវរលក្សណ៍ ឬ —​វរ​ល័ក្សណ៍ ស្ត្រី​មាន​ល័ក្សណ៍​ដ៏​ប្រសើរ​។ ស្ត្រីវិជិត បុរស​ដែល​ស្ត្រី​ឈ្នះ​, ដែល​ចាញ់​អំណាច​ស្ត្រី​, អ្នក​ដែល​ចាញ់​អំណាច​ប្រពន្ធ​; ប្រុស​កំសាកញី ។ ស្ត្រីសម្ភោគ សម្ភោគ​ជាមួយនឹង​ស្ត្រី ។​ល​។​


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...