Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទំនាក់ទំនង​និ...

ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​និង​សិង្ហ​បុរី​ស្ថិតក្នុង​កម្រិត​គួរឱ្យកត់សម្គាល់

ដោយៈ​ជា សីហៈ​/​ភ្នំពេញ​៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​លើកឡើងថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សិង្ហ​បុរី ស្ថិតនៅក្នុង​កម្រិត​មួយ​គួរឱ្យកត់សម្គាល់ ជាពិសេស​ផ្នែក​ឧស្សាហកម្ម និង​លើ​វិស័យ​កម្មសិទ្ធិបញ្ញា​។​

​លោក​បាន​អះអាង​នៅក្នុង​ជំនួប​ជាមួយនឹង លោក ម៉ា​យ​ឃើ​ល តាន់ កេង​សុង (Michael Tan Keng Siong ) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថា​ទំនាក់ទំនង​នេះ​មាន​ជាពិសេស ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម (Patent Cooperation) ដែលជា​ជំ​ហ៊ាន​ដំបូង អាចឱ្យ​កម្ពុជា​ទទួល​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ធំៗ​ជា​បន្តបន្ទាប់​។

​លោក ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ចំពោះ​ទំនាក់ទំនង​ជាមួយ​ក្រសួង​ឧស្សាហកម្ម ជាពិសេស​លើ​វិស័យ​កម្មសិទ្ធិបញ្ញា ទាក់ទង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម នេះ អាចឱ្យ​កម្ពុជា​ទទួល​ការចាប់អារម្មណ៍​ពី​បណ្តា​ប្រទេស​ធំៗ​ជា​បន្តបន្ទាប់​ហើយ​ឈានទៅ ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​គ្នា​រួមមាន ប្រទេស​ចិន ជប៉ុន កូរ៉េ សហគមន៍​អឺរ៉ុប និង​ថ្មីៗ​នេះ ជាមួយ​សហរដ្ឋអាមេរិក ៕PC

​រូប​ក្រសួងៈ ឧស្សាហកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...