ប្រែសម្រួលៈវាសនា៖វីរុសកូរ៉ូណាប្រែប្រួលរូបរាងឆ្លើយតបខ្សោយទៅនឹងអង្គបដិបក្ខប្រាណ(អង់ទីប៊ីយ៉ូទិច) និងដូច្នេះវាបង្កហានិភ័យដល់វ៉ាក់សាំងនៅពេលអនាគត ពោលគឺនាំអោយវ៉ាក់សាំងមិនដំណើរការតាមចិត្តចង់បាន។
ដាណឺម៉ាក ប្រទេសផលិតសត្វសំពោចរោមសំឡីច្រើនបំផុតក្នុងលោក បាននិយាយថា ខ្លួននឹងសម្លាប់ចោលសត្វចិញ្ចឹមយករោមនេះទាំងអស់ ក្រោយវីរុសកូរ៉ូណាវិវត្តន៍រូបសណ្ឋានបានឆ្លងរាលដាលនៅទូទាំងកសិដ្ឋាននិងចម្លងទៅមនុស្សធ្វើការនៅទីនោះ ,នេះបើតាមការផ្សាយរបស់ទូរទស្សន៍ TV2។
នាយករដ្ឋមន្ត្រីលោក មេតេ ហ្វ្រេដឺរិកសេន បានព្រមាននៅសន្និសីទកាសែតមួយថា ការវិវត្តន៍នេះអាចបង្កហានិភ័យមួយ ដែលនាំអោយវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅពេលអនាគត លែងមានប្រសិទ្ធភាព ដូចនេះត្រូវតែបំផ្លាញចោល។
បើតាមលោកហ្វ្រេដឺរិកសេន«វីរុសវិវត្តន៍រូបសណ្ឋាននេះអាចបង្កផលវិបាកធ្ងន់ធ្ងរសំរាប់ការឆ្លើយតបរបស់ពិភពលោក ចំពោះជំងឺឆ្លងដែលកំពុងរាតត្បាតពិភពលោក»។
តាំងពីមុនមក ជនជាតិដាណឺម៉ាក១២នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុសកូរ៉ូណាវិវត្តន៍នេះ នៅពេលកូវីដ១៩បានចម្លងសត្វសំពោចនៅកសិដ្ឋានយ៉ាងតិច២០៧កន្លែង។
ដាណឺម៉ា ផលិតស្បែកសំពោចបានប្រមាណ២៤,៥លានដុល្លារកាលពីឆ្នាំមុន ហើយឧស្សាហកម្មនេះរកចំណូលបានប្រមាណ៨០០លានដុល្លារក្នុងមួយឆ្នាំ៕

សត្វសំពោចរង្វង់ពី១៥ទី១៧លានក្បាលនឹងត្រូវសម្លាប់ចោល ដោយទាមទារកម្លាំងយោធានិងសេវាអគ្គិភ័យចូលរួម
