Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស ៧៧១នាក...

មនុស្ស ៧៧១នាក់ស្លាប់ និងរបួស ២៣៨៤ពាន់នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៨៨ថ្ងៃ

ដោយៈ មុនីរ័ត្ន /ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជាកាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១៨៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានកើតឡើងចំនួន ១៥៥៦លើក ស្លាប់មនុស្សចំនួន ៧៧១នាក់ របួសចំនួន ២៣៨៤នាក់ ក្នុងនោះរបួសធ្ងន់ ១៤៣៨នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កើតឡើងចំនួន ៩លើក ស្លាប់២នាក់ របួស ១៥នាក់ ក្នុងនោះរបួសធ្ងន់ ៩នាក់ និងស្រាល ៦នាក់។

គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៨៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២០៦៦៦៧គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៥២៨៥៣គ្រឿង និងរថយន្តមានចំនួន ៥៣៨១៤គ្រឿង។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕

គ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular