Home ព័ត៌មានជាតិ សង្គម រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ចែក​អំណោយ​ជូន​មន្ត្រី​រងគ្រោះ​ដោយ​ទឹក​ជំំ​ន​ន់​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្រោម ឱវាទ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​មាន​ជីវភាព​ខ្សត់ខ្សោយ​កាលពី​រសៀល​ថ្ងៃទី ០៥ ខែ វិច្ឆិកា នេះ ។​

​ភាគច្រើន​នៃ​មន្ត្រី​ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ គឺ បងប្អូន​មន្ត្រីរាជការ និង​និ​យោ​ជិ​ក​នៃ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សរុប​ចំនួន ១១១​រូប​ផងដែរ ។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ទោះបីជា​ជំនួយ​ឧបត្ថម្ភ​នេះ​មិនមាន​ចំនួន​ធំដុំ​ក្តី​តែ​នេះ​ជាការ​បង្ហាញ នូវ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ក្រសួង ចំពោះ​មន្ត្រីរាជការ និង​និ​យោ​ជិ​ក ក្រោម​ឱវាទ ដែល​ស្បៀងអាហារ និង​ថវិកា​មួយចំនួន​នេះ​នឹង​អាចជួយ​សម្រាល​ដល់​បន្ទុក​ក្នុង​គ្រួសារ របស់​បងប្អូន​ក្នុង​គ្រា​លំបាក​បាន​មួយកម្រិត​ផងដែរ​។ អំណោយ​ទាំងនោះ​មាន​អង្ករ គ្រឿងឧបភោគ​បរិភោគ និង ថវិការ​មួយចំនួន ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular