ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣ ឆ្នាំ​២០២០

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣ របស់ខ្លួន ក្រោម​វត្តមាន​លោក ដៀប ពី​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត តំណាង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ នេះ​ប់​តាម​ប្រភពព័ត៌មាន ពី​រដ្ឋបាល​ខេត្តកំពង់ធំ បានឱ្យដឹង នៅថ្ងៃនេះ​។​

​នៅក្នុង​កិច្ចប្រជុំ​ដ៏ មាន​សារសំខាន់​នេះ បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​សាលាខេត្ត ដែលមាន​របៀបវារៈ ចំនួន ៤ រួមមាន​៖ ១. ពិនិត្យ និង​អនុម័ត កំណត់ហេតុ កិច្ចប្រជុំ​សាមញ្ញ លើក​ទី ១៦ របស់​ក្រុមប្រឹក្សា​ខេត្ត , ២. ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំ ត្រីមាស​ទី​៣ ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត , ៣. ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំ​ខែតុលា ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត និង ៤. បញ្ហា​ផ្សេងៗ ។​

​ក្រោយពី​បានដាក់​របៀបវារៈ ទាំងបី​ខាងលើនេះ ជូន​អង្គប្រជុំ​ពិនិត្យ និង​ពិភាក្សា​រួមគ្នា​រួចមក អង្គប្រជុំ​ទាំងមូល បានអនុម័ត​យល់ព្រម ពី​ប្រធាន និង​សមាជិក ក្រុមប្រឹក្សា​ខេត្ត ដោយ​ការលើកដៃ យល់ព្រម ៕​/V

ក្រុមប្រឹក្សា​ខេត្តកំពង់ធំ បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៧ អាណត្តិ​ទី​៣ ឆ្នាំ​២០២០ (​រូប​ថ​តៈ រដ្ឋបាលខេត្ត​កំពង់ធំ​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...