ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តវិធានសុវត្ថិភាព អនាម័យម្អូបអាហារ ក្នុងវិស័យទេសចរណ៍ការរៀបចំកន្លែងលក់ឱ្យមានអនាម័យនិងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ លក់ដូរនៅតាមផ្លូវ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត នៃក្រសួងទេសចរណ៍ លោកស្រី សុំ ចិន្តា អភិបាលរង ខេត្តបាត់ដំបង និង មន្ត្រីជំនាញជាច្រើន ។
នាឱកាសនោះអាជីវករ និងមន្ត្រីពាក់ព័ន្ធក៏បានចែករំលែកអំពី ការចម្អិនម្ហូបអាហារ ប្រកបដោយ អនាម័យស្អាត ផាសុខភាពខ្ពស់ ៕PC

