​ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​

ដោយៈ ទេព មង្គល / ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខេត្តក្រចេះ បានរៀប ចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់ខ្លួន អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ឆ្នាំ​២០២០ ក្នុង​ក្រុងក្រចេះ​ ។​

​លោកស្រី ខាំ សុភាព អភិបាលរង ខេត្តក្រចេះ បាន​មានប្រសាសន៍ថាៈ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត នាពេលនេះ មាន​គោលបំណង ដើម្បី​ផ្តល់ឱកាស ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​ស្វែងយល់ ពី​ស្ថានភាព​ទូទៅ នៃ​ការអភិវឌ្ឍ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង​បញ្ហា​ប្រឈម​នានា ដែល​កើតមាន នា​រយៈកាល​កន្លងមក​។ ក្រៅពីនោះ វេទិកា​នេះ ក៏​នឹង​ផ្តល់នូវ​ឱកាស​ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​បញ្ចេញមតិរ​បស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង នៅក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​តម្រូវការ និង​សំណូមពរ ដែល​បានលើកឡើង​។​

ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​ (រូបថតៈ រដ្ឋបាលខេត្តក្រចេះ)

​លោក ហឿ សុ​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្តក្រចេះ បាន​គូសបញ្ជាក់ថាៈ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ បានបង្ហាញ​នូវ​តួនាទី​ក្រុមប្រឹក្សា ព្រមទាំង​លទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត សម្រេច បាន ក្នុងការ​អនុវត្ត​សកម្មភាព រយៈពេល ១០​ខែ កន្លងមកនេះ ដើម្បី​ឆ្លើយតប​ជាមួយ​ ម្ចាស់ឆ្នោត ជាពិសេស​ចង់ដឹង ពី​បញ្ហា​ប្រឈម ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ក្រចេះ ហើយ​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម បាន​បញ្ចេញមតិ​កង្វល់ សំណូមពរ បញ្ហា​ប្រឈមប្រចាំថ្ងៃ ដែល​ពួកគាត់​ចង់​ឲ្យ​អាជ្ញាធរ​ដែនដី ជួយ​ដោះស្រាយ​។​

​តាមរយៈ​ការសម្របសម្រួល វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ បាន​ប្រព្រឹត្ត ទៅដោយ​រលូន និង មានការ​ចូលរួម របស់​ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការ​លើកឡើង ជា​សំណើ សំណូមពរ កង្វល់ និង ទំនាស់ ។ អង្គ​វេទិកា​នេះ បាន​ឆ្លើយតប និង​បកស្រាយ​បំភ្លឺ និង​សំណូមពរ របស់​ពលរដ្ឋ ដែលចោទសួរ​មាន​ចំនួន ៨ សំណួរ ហើយ​បាន​ដោះស្រាយ ភ្លាមៗ បាន​ចំនួន ៦ និង​សំណូមពរ ដែល​នៅ​សេសសល់ ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ អះអាងថា នឹង​លើកយក ទៅ​ពិភាក្សា ដោះស្រាយ នៅពេល​ក្រោយ ទៅតាម​ប្រភេទ រដ្ឋបាល​នីមួយៗ ៕/V

ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​ (រូបថតៈ រដ្ឋបាលខេត្តក្រចេះ)
ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​ (រូបថតៈ រដ្ឋបាលខេត្តក្រចេះ)
ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​ (រូបថតៈ រដ្ឋបាលខេត្តក្រចេះ)
ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​ (រូបថតៈ រដ្ឋបាលខេត្តក្រចេះ)
ក្រុមប្រឹក្សា​ខេត្តក្រចេះ បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២ ក្នុង​ក្រុង​ក្រចេះ​ (រូបថតៈ រដ្ឋបាលខេត្តក្រចេះ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...