ដោយៈតារារិទ្ធ/ភ្នំពេញៈ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងធ្វើចត្តាឡីស័កនៅព្រលប់ថ្ងៃទី៥ខែវិច្ឆិកាបានបញ្ជាក់ថា សម្តេចនៅបំពេញការងារជាធម្មតាដោយពុំមានអ្វីប្លែកទេ។ប៉ន្តែក្នុងសំណេរដដែលនេះសម្តេចបានឆ្លៀតកំប្លែងថា អ្វីដែលប្លែកគឺសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកបន្ទប់គ្នាសម្រាក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។
សម្តេចតេជោបានសរសេរនៅក្នុងផេកថា”ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមកដល់ពេលនេះខ្ញុំបានធ្វើចត្តាឡឺស័កជាង៣០ម៉ោងរួចមកហើយគ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ។ បាយបាន សម្រាកលក់ ។ពិនិត្យរបាយការណ៍ ពិនិត្យសម្រេចលើសំណើរបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។
សម្តេចបន្តថា“អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅ
កម្លោះក្រមុំ”។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។
សម្តេចបញ្ជាក់ថាសម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត
៤ដង។លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ ។លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣
នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។
ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។
បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយះពេលជាង១០ខែ
កន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តន៍ដ៍ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់
ទាំងរូបខ្ញុំនិងភរិយាផងដែរ។
សម្តេចបន្តថាការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួន
យើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕សរន