Home ព័ត៌មានជាតិ នយោបាយ កម្ពុជា​-​គូ​...

កម្ពុជា​-​គូ​បា ប្តេជ្ញា​បន្ត​និង​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្ពុជា និង​គូ​បា បាន​ប្តេជ្ញា​បន្ត​និង​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​មានកា​រីកចម្រើន​បន្ថែមទៀត​។ ការប្តេជ្ញា​នេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​គូ​បា​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​ទីស្តីការក្រសួង​។​

​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ថ្លែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ដ៏​ថ្លែ​ថ្លា​របស់​លោកស្រី Liurka Rodriguez Barrios ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​គូ​បា (Republic of Cuba) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ វត្តមាន​របស់លោក​ស្រី នឹង​រឹតតែ​ធ្វើឱ្យ​ចំណងមិត្តភាព​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ ដែលមាន​ចាប់តាំងពី​កំឡុង​ទស្សវត្សរ៍​ទី​៦០ មក កាន់​តែមាន​ភាពរឹងមាំ​ខ្លាំងក្លា​ថែមទៀត​។​
​កិត្តិ​សេដ្ឋា​បណ្ឌិត បានលើកឡើង​ពី​ប្រវត្តិ​ដែល​កាលពី​២០​ឆ្នាំមុន ឯកឧត្តម​បាន​ចូលរួម​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ ទៅកាន់​ទីក្រុង​ហា​វ៉ា​ណា នៃ​សាធារណរដ្ឋ​គូ​បា​។
​កិត្តិ​សេដ្ឋា​ប​ណ្ដិ​ត ក៏បាន​លើកឡើង​ផងដែរ នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​សាធារណរដ្ឋ​គូ​បា ដែល​បាន​ផ្តល់នូវ​អាហារូបករណ៍​បណ្តុះបណ្តាល​និស្សិត​កម្ពុជា លើ​មុខវិជ្ជា​សំខាន់ៗ​ជាច្រើន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​។​

​ថ្លែង​ក្នុងជំនួប​នេះដែរ លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ នៃ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និង​ជាពិសេស​ពាក់ព័ន្ធ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា ដែលមាន​សក្តានុពល​ស​ម្រា​ប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ក្នុងនេះ​ផងដែរ លោកជំទាវ ស្នើសុំ​អោយមាន​កិច្ចសហប្រតិបត្តិការ​ទាំ​ង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច បន្ថែមទៀត និយាយ​ជារួម និង​និយាយ​ដោយឡែក លោកជំទាវ ចង់ឱ្យមាន​ការផ្លាស់ប្តូ​រ​បទពិសោធន៍​ការងារ រវាង​ក្រសួងផែនការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ផែនការ នៃ​សាធារណរដ្ឋ​គូ​បា ដើម្បីឱ្យ​ប្រទេស​របស់លោក​ជំទាវ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដូច​កម្ពុជា ។

​លោកស្រី​បាន​សំណូមពរ​ដល់​ក្រសួងផែនការ សូមជួយ​ចែករំលែក​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការងារ​ស្ថិតិ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ រួមទាំង​បទពិសោធន៍​ការងារ​ពាក់ព័ន្ធ​នឹង​ការកំណត់​អត្ត​ស​ញ្ញណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​។​
​លោកស្រី​មានការ​សោកស្តាយ ដោយ​ឆ្នាំនេះ ជា​ឆ្នាំ​ខួប​លើក​ទី​៦០ ចំណង​ការទូត នៃ​ប្រទេស​ទាំងពីរ ប៉ុន្តែ​ដោយសារ​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ វា​បានធ្វើឱ្យ​ការ​ប្រារព្វ​ពិធី​ខួប​លើក​ទី​៦០ ចំណង​ការទូត​នៃ​ប្រទេស​ទាំងពីរ​មានការ​ខកខាន ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​យើង​នូវតែ​ខិតខំ​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែមទៀត​។​

​ក្នុងឱកាស​នេះដែរ លោកស្រី​ទូត​បាន​មានប្រសាសន៍ថា កម្ពុជា គឺជា​មិត្ត​ភ័ក្ត្រ​ដ៏​ល្អ​បំផុត និង​លោកជំទាវ​សូម​ថ្លែងអំណរគុណ​នូវ​ទឹកចិត្ត​ដ៏​ថ្លែ​ថ្លា​របស់​ប្រជាជន និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​សាធារណរដ្ឋ​គូ​បា ក្នុងអំឡុងពេល​នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហរដ្ឋអាមេរិក ។​

​ជាទី​បញ្ចប់ សម​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត និង​ពង្រឹងពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​មានកា​រីកចម្រើន​បន្ថែមទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...