ស្ថាប័ន​Counterpoint ៖ realme​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​លក់​បាន​​​​៥០​លាន​គ្រឿង​លឿន​បំផុត​ក្នុង​ពិភពលោក​

ដោយៈ​សុផល/ភ្នំពេញ​៖ យោងតាម​ស្ថាប័ន Counterpoint បានឱ្យដឹងថា​ចំនួន​លក់​របស់ realme​ក្នុង​ទីផ្សារ​សកល​មាន​ចំនួន​រហូតដល់​ជាង​៥០​លាន​គ្រឿង ដោយ​គ្រាន់​តែត្រឹម​រយៈពេល ៩​ត្រីមាស​តែ ប៉ុណ្ណោះ (2018 Q3-2020 Q3) ហើយ​បាន​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែលមាន​ចំនួន​លក់​កើនឡើង​លឿន ជាងគេ​ក្នុង​ពិភពលោក​។


​នៅក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០២០​ចំនួន​លក់​មាន​ចំនួន​១៤​លាន​៨០​ម៉ឺន​គ្រឿង បង្កើត​នូវ​កំណត់ត្រា​ថ្មី ហើយ​realme ក៏បាន​បន្ត​ជាប់​ជា​ក្រុមហ៊ុន​ដែលមាន​ការរីកចម្រើន​លឿន​ជាងគេ​ក្នុង​ពិភពលោក​រយៈពេល​៤​ត្រីមាស​ជាប់​គ្នា និង ជាប់​ចំណាត់ថ្នាក់​ទី​៧​ក្នុង​ពិភពលោក ។ រហូតមកដល់​ត្រីមាស​ទី​២​ឆ្នាំ​២០២០ realme បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទី​៤​ក្នុង​កម្ពុជា​ហើយ​សម្រាប់​ត្រីមាស​ទី​៣​យើង​ទន្ទឹម​រង់ចាំ​ទាំង អស់គ្នា ។


​ដោយ​គោរព​តាម​ស្មារតី “​ឆ្ពោះទៅមុខ​” realme​នៅតែ​បន្ត​នាំយក​នូវ​ផលិតផល​ដែលមាន​មុខងារ​អស្ចារ្យ​ការ រចនា​ពេញនិយម និង​មាន​គុណភាព​ខ្ពស់​ដល់​អ្នកប្រើប្រាស់​វ័យ​ក្មេង​ជុំវិញ​ពិភពលោក បង្កើត​នូវ​ការ រស់នៅ​ឆ្លាត​វៃ​បែប​ពេញនិយម​។ ជាមួយនឹង​យុទ្ធសាស្ត្រ “​ស្មា​ត​ហ្វូ​ន​+AIoT” realme បាន​នាំមុខ​ក្នុងការ​បង្កើត​នូវ​ផលិតផល​ជាច្រើន​ចាប់តាំងពី​លំដាប់​ថវិកា​រហូតដល់​លំដាប់​Flagship ដោយមាន​ការ​រចនា និង គ្រឿង​បំពាក់​មានគុណ​ភាពល្អ​ជា​ង​ក្នុង​ជួរ​តម្លៃ​ដូចគ្នា ដែល​អាចអោយ​អ្នកប្រើប្រាស់​វ័យក្មេង​ជុំវិញ​ពិភព លោក​អាច​ទទួលបាន​បទពិសោធ​ន៍​ការរស់នៅ​ដែលមាន​ស្តង់ដារ​ខ្ពស់​។ នៅក្នុង​ទីផ្សារ​កម្ពុជា realme បាន​នាំមក​ដំបូង​គេ​នូវ​ស្មា​ត​ហ្វូ​ន​realme X50 Pro ម៉ូ​ឌែ​ល 5G ដំបូង​គេ​សម្រាប់​ជួរ​តម្លៃ​ដូចគ្នា realme 7 Pro មានការ​សាក​លឿន​បំផុត 65W SuperDart​ដែលមាន​ជួរ​តម្លៃ​$350-$400 និង realme 7i ស្មា​ត​ហ្វូ​នទី​មួយ​ក្នុង​ជួរ​តម្លៃ​$250 ដែលមាន​កាមេរ៉ា​4 គ្រាប់​64MP ហើយ​នៅ​ថ្ងៃទី​10 ខែវិច្ឆិកា នេះ​នឹងមាន​នាំមក​ស្មា​ត​ហ្វូ​ន​លំដាប់​ថវិកា​ថ្មី​realme C15 ម៉ូ​ឌែ​ល​ទីមួយ​ដែលមាន​ថាមពល​ថ្ម​ធំ​6000mAh និង ការ​សាក​18W​។​

​ការបង្កើន​ល្បឿន​ក្នុងការ​រៀបចំ​ឧក​រណ៍ AIoT realme ប្រកាន់​នូវ​យុទ្ធសាស្ត្រ​ផលិតផល “1+4+N” មាន​ស្មា​ត​ហ្វូ​ន​ជា​ស្នូល ដែល​អាច​ភ្ជាប់​ជាមួយនឹង​ទូរទស្សន៍ កាស នាឡិកា និង​បាស​បំពង​សម្លេង គ្រប ដណ្តប់​នូវ​រាល់​ការប្រើប្រាស់​លក្ខណៈ “​បុគ្គល គ្រួសារ និង​ការធ្វើដំណើរ​”​។ នៅក្នុង​ឆ្នាំនេះ realme នឹង ដាក់​ចេញ​នូវ​ផលិតផល AIoT 50 ម៉ូ​ឌែ​ល​ជុំវិញ​ពិភពលោក បន្ត​ធ្វើអោយ​ការរស់នៅ​របស់​យុវវ័យ​កាន់តែ​ប្រសើរឡើងនៅ​ថ្ងៃទី​១០ខែវិច្ឆិកានៅក្នុង​ទីផ្សារ​កម្ពុជា​នឹងមាន​ការដាក់​ប្រកាស​នូវនាឡិកា​ឆ្លាត​វៃ Watch S ដែល​អាច​កាន់​ថ្ម​បានយូរ​បំផុត សូម​ទន្ទឹម​រង់ចាំ​ទាំងអស់គ្នា​។​


​ក្នុងនាម​ជា​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​វ័យក្មេង​មួយ realme បាន​បន្ត​ជ្រើស​យក “​ការពេញនិយម​របស់​យុវវ័យ​”​មក​បង្ហាញ​ពី​នូវ​បុគ្គលិកលក្ខណៈ​របស់ខ្លួន​ឯង និង​សាកល្បង​បន្ត​សហការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​ដ៏​ល្បី​ក្នុង​ពិភពលោក និង​អ្នកល្បីៗ​ក្នុង​វិស័យ​ជាច្រើន​ទៀត បង្កើត​នូវ​ផលិតផល​ពេញនិយម​ជាច្រើន រួមគ្នា​ជាមួយ​យុវវ័យ​ជុំវិញ​ពិភពលោក​បង្កើត​នូវ​ម៉ាក​បច្ចេកវិទ្យា​ពេញនិយម​ជាមួយគ្នា​។​


​កន្លងមក realme​ជឿជាក់ថា​ការកែប្រែ​ពិភពលោក គឺ​មិន​មានការ​បែក​ចែក​អ្វី​នោះទេ ហើយ​ចំនួន​លក់​៥០​លាន​គ្រឿង​ក៏​តំណាងឱ្យ ការជឿជាក់​និង​គាំទ្រ​របស់​អតិថិជន​៥០​លាន​នាក់​ជុំវិញ​ពិភពលោក​។ ស្មារតី “​ឆ្ពោះទៅមុខ​”​ដែលនាំឱ្យ realme និង​អ្នកប្រើប្រាស់​ទទួលបាន​ស​មិទ្ធ​ផល​យ៉ាង​ល្អ​។ ដើម្បី​ជាការ​អរគុណ​ដល់​អ្នកប្រើប្រាស់ ដែល​តែងតែ​គាំទ្រ realme​មាន​គម្រោង​នឹង​បើក​នូវ​realme store ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​សាកល្បង និង​មជ្ឈមណ្ឌល​សេវាកម្ម​ជួសជុល​មួយ​ដែល​កាន់តែ​ប្រសើរ ។​


​នាពេល​អនាគត realme នឹង​បន្ត “​ឆ្ពោះទៅមុខ​” ក្លាយជា​ផលិតផល​បច្ចេកវិទ្យា​ជម្រើស​ទីមួយ​របស់​យុវវ័យ​កាន់តែច្រើន នឹង បន្ត​ក្លាយជា​ក្រុមហ៊ុន​កំពូល​ទាំង​6 ក្លាយជា​អ្នកដឹកនាំ​ក្នុង​ឧស្សាហ​កម្មនេះ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...