លេងសើច​ម្តេច​បាន ជាមួយ​ប្រធាន​ហ្វេ​សប៊ុក​! បៀវត្សរ៍​តែ​១​ដុល្លារ​ក្នុង​មួយឆ្នាំ តែ​ចំណាយ​៨,៨​លាន​ដុល្លារ​លើ​សន្តិសុខ​និង​ការធ្វើដំណើរ​ផ្ទាល់ខ្លួន​

3493
ចែករម្លែក
  • 135
    Shares

ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក(Facebook)បានចំណាយជាង៨,៨លានដុល្លារលើសន្តិសុខនិងការធ្វើដំណើររបស់នាយកប្រតិបត្តិលោកម៉ាក ហ្ស៊ាក់ឃឺប៊ឺក(Mark Zuckerberg)កាលពីឆ្នាំមុន ,នេះបើតាមការបញ្ចេញរបាយការណ៍មួយ។

ការធ្វើដំណើរនិងចំណាយលើសន្តិសុខរបស់ហ្សាក់ឃឺប៊ឺក ត្រូវបានបញ្ចូលក្នុងរបាយការណ៍មួយសំរាប់គណៈកម្មការភាគហ៊ុនSecurity and Exchangeមុនកិច្ចប្រជុំរបស់ម្ចាស់ភាគហ៊ុននៅខែក្រោយ។

របាយការណ៍បានបង្ហាញថា ប្រាក់៨,៨លានដុល្លារត្រូវបានប្រើសំរាប់ការធ្វើដំណើរនិងសន្តិសុខរបស់ប្រធាននៅឆ្នាំ២០១៧។ការចំណាយនេះបន្ថែមលើប្រាក់បៀវត្សរ៍១ដុល្លារដែលលោកហ្សាក់ឃឺប៊ឺកបានទទួលក្នុងមួយឆ្នាំ។

ខណៈដែលប្រធានFacebookទទួលយកប្រាក់បៀវត្សរ៍ប្រចាំឆ្នាំតែ១ដុល្លារ ចំណូលភាគច្រើនបំផុតរបស់លោកបានមកពីភាគហ៊ុនដែលមានតំលៃជិត២៤.០០០លានដុល្លារ។

ការចំណាយលើការធ្វើដំណើរនិងសន្តិសុខរបស់ហ្សាក់ឃឺប៊ឺកបានកើននៅឆ្នាំ២០១៧ ក្រោយពីត្រូវបានចំណាយអស់៥,៨លានដុល្លារនៅឆ្នាំ២០១៦។ក្នុងចំណាយ៨,៨លានដុល្លារ ៧,៣លានត្រូវបានប្រើលើសន្តិសុខផ្ទាល់ខ្លួននិង១,៥លើការធ្វើដំណើរតាមយន្តហោះឯកជនមួយ។

ក្រុមហ៊ុនបានសរសេរក្នុងរបាយការណ៍ថា« ដោយសារតែភាពល្បីនិងត្រូវបានគេស្គាល់ទូទៅនៃក្រុមហ៊ុនយើង គណៈកម្មាធិការចំណាយនិងគ្រប់គ្រងរបស់យើងបានអនុញ្ញាតអោយមាន”កម្មវិធីសន្តិសុខសរុប” សំរាប់លោក ហ្សាក់ឃឺប៊ឺកដើម្បីដោះស្រាយបញ្ហាសន្តិសុខដោយសារតែការគំរាមជាក់លាក់ចំពោះសុវត្ថិភាពរបស់លោក
ដោយសារតែមុខតំណែងជាស្ថាបនិក ជាប្រធាននិងជានាយកគ្រប់គ្រងរបស់យើង។យើងតំរូវអោយមានវិធានការសន្តិសុខនេះសំរាប់ផលប្រយោជន៍ក្រុមហ៊ុនដោយសារតែសារសំខាន់របស់លោកហ្សាក់ឃឺប៊ឺកចំពោះ Facebook»។

ផ្ទុយពី Facebook ក្រុមហ៊ុនAmazonបានចំណាយ១,៦លានដុល្លារលើការធ្វើដំណើររបស់នាយកជេហ្វ បេហ្សូស នៅឆ្នាំ២០១៦ តែប្រាក់បៀវត្សរ៍ប្រចាំឆ្នាំដល់ទៅ៨១.៨៤០ដុល្លារ។លោកធីម ឃុក(Tim Cook)នាយករបស់Appleចំ ណាយតែ៣១៧.៣២៥ដុល្លារលើសន្តិសុខផ្ទាល់ខ្លួននៅឆ្នាំ២០១៧៕ដោយ៖វាសនា

ហ្សាក់ឃឺប៊ឺក អមដោយសន្តិសុខ ច្រូងច្រាង ក្នុងពេលធ្វើដំណើរចូលប្រជុំ

ទីតាំងផ្សាយពាណិជ្ជកម្ម