ដោយៈចាន់តូ/ភ្នំពេញ: ជនសង្ស័យ២នាក់បានធ្វើសកម្មភាព យកដែកឆាបមកចាក់ប្លន់យកកង់បីឥណ្ឌាពីសមត្ថកិច្ចប៉េអឹមម្នាក់ តែត្រូវជនរងគ្រោះចាប់បានម្នាក់រត់រួចម្នាក់ កាលពីវេលា ម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចការ៉ាស់ សាំង សារភីម៉ិច ទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក ។
ជនសង្ស័យមានឈ្មោះ សេន ប៊ុនថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងបូហ្វេសាខាកោះពេជ្រស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលគោក មានស្រុកកំណើតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ធ្វើដំណើរថ្មើរជើង ជាអ្នកកាន់ដែកឆាប និងជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណបានរត់រួចបាត់ស្រមោល។


ជនរងគ្រោះមានឈ្មោះ រ៉េត ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថ មានពេលទំនេរឆ្លៀតរត់កង់បីស្នាក់នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានស្រុកកំណើតនៅភូមិថ្លុក ឃុំ ត្រពាំងសាំង ស្រុកបាទី ខេត្តតាកែវ ជាម្ចាស់កង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាក លេខស្វាយរៀង1M.0275. ។
ជនរងគ្រោះបានប្រាប់សារព័ត៌មានឲ្យដឹងថាដំបូងឡើយគាត់បានឈប់ចំណតម្តុំស្តុបផ្លាស្សាជាប់នឹងរបងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រងចាំដឹកភ្ញៀវ ខណ:ពេលនោះក៏មានភ្ញៀវកក់ឲ្យគាត់មកយក ហើយគាត់ជិះមកដល់ចំណុចកើតហេតុ


ខាងលើមិនទាន់បានដាក់ភ្ញៀវផង ជនសង្ស័យពីរនាក់ខាងលើស្ទុះមកឃាត់កង់បីរបស់គាត់ហើយនៅក្នុងដៃម្ខាងកាន់ដែកឆាបបម្រុងនឹងចាក់គាត់តែគាត់បានប្រតាយប្រតប់ធ្វើឲ្យជនសង្ស័យបានរត់គេចចេញពីកន្លែងកើតហេតុ តែគាត់បានគាត់ឡើងបើកម៉ូតូកង់បីបបំបុកជនសង្ស័យម្នាក់ដួល ហើយក៏ស្ទុះចាប់បានម្នាក់ ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់រួចបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនបន្តទៅអធិការដ្ថានខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់៕