Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចង់​បើក​កាសែត...

ចង់​បើក​កាសែត វិទ្យុ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន និង​ក្រសួងពាណិជ្ជកម្ម​


ដោយៈ​សុផល​/​ភ្នំពេញៈ កាលពីមុន ការស្នើសុំ​បើក​កាសែត វិទ្យុ តម្រូវ​តែត្រឹម​ក្រសួង​ព័ត៌មាន គឺអាច​បើក​ដំណើរការបាន​ហើយ តែ​ឥឡូវ​ជាគោលការណ៍​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​មួយទៀត​។​
​លោក ខៀវ កាញារីទ្ធ បានបញ្ជាក់​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​នីតិកម្ម​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ។​


​លោក​រដ្ឋមន្ត្រី​ក្រសួងពត៌មាន​បាន​ជំរុញ​ឱ្យ​អង្គភាព​នីតិកម្ម​ក្រសួង​ព័ត៌មាន ពិនិត្យឡើងវិញ​នូវ​អង្គភាព​សារ​ព័ត៌មាន​មួយចំនួន​ចំពោះ​ការ អនុវត្ត​នីតិវិធី​ខាងលើ ព្រមទាំង​ការអនុវត្ត​វិជ្ជាជីវៈ ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​បុគ្គល និង​បុគ្គលិក​ដែល​បំពេញការងារ​ក្រោម​ឱវាទ​អង្គភាព​ស្ថាប័ន​សារព័ត៌មាន​។​

លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម ក្រសួង​ព័ត៌មាន បានឱ្យដឹងថា នៅក្នុង​ក្រសួង​ព័ត៌មាន​មាន​មេធាវី​ប្រចាំការ​ចំនួន ៩​រូប ដើម្បី​ជា​ជំនួយការ​ដល់​កិច្ចការងារ​ច្បាប់ សម្រប​សម្រួល បណ្តឹង​ពាក់ព័ន្ធ​ផលប្រយោជន៍​នានា​។ ជាមួយគ្នានេះ ក៏បាន​បង្កើត​គណ​:​ក​ម្មា​ធិ​ការ​នីតិកម្ម ដើម្បី​​ជា​គុណ​តម្លៃ​ដល់​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ផ្សេងៗ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...