Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក...

ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក​ទ្វេរ​ភាគី​៩ ខែ​នៅតែមាន​កំណើន​


​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​នៅក្នុង​រយៈពេល​៩ ខែ ឆ្នាំ​២០២០ មានតម្លៃ​សរុប ៥.០៦០ លាន​ដុល្លារ​អាមេរិក ពោលគឺ កើនឡើង ១៦ ធៀប​នឹង​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ ទោះបីជា​ប្រឈមមុខ​នឹង​វិបត្ដិ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩​នៅ​ឆ្នាំនេះ​ក៏ដោយ​។​


​ការិយាល័យ​ស្ថិតិ​អាមេរិក​បានបង្ហាញ​ថា ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​កម្ពុជា​បាន​នាំចេញ​ផលិតផល​មាន​តម្លៃ ៤.៨២៨ លាន​ដុល្លារ​អាមេរិក​ទៅកាន់​សហរដ្ឋអាមេរិក​ដែល​កើនឡើង ២២ ភាគរយ តែ​ការនាំ​ចូល​ពី​អាមេរិក​មក​កម្ពុ​ជាមាន​ការថយចុះ​យ៉ាងខ្លាំង​ដោយ​ធ្លាក់ចុះ ៧២ ភាគរយ​ស្មើនឹង ២៣២ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​នេះ​។​


​ផលិតផល​នាំចេញ​សំខាន់​របស់​កម្ពុ​ជារួម​មាន​វាយ​ន​ភណ្ឌ ស្បែកជើង ទំនិញ​ធ្វើដំណើរ​និង ផលិតផល​កសិកម្ម ខណៈដែល​ការនាំ​ចូលរួម​មាន​យានយន្ត ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន ។​ល​។​

កាលពី​ឆ្នាំ​​​​​​២០១៩​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​មាន​ចំនួន ៥,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​កើនឡើង ៣៧ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...