ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈជារឿយៗប្រជាពលរដ្ឋនៅតំបន់ជនបទពិសេសតំបន់តែឆ្លងកាតសង្គ្រាមតែងតែប្រទះនូវគ្រាប់មិនទាន់ផ្ទុះ។អ្នកខ្លះកក៏បានរើសយកមកទុក,អ្នកខ្លះក៏រើសយកទៅទុកនៅទីណាមួយមួយដែលគិតថាផុតពីផ្លូវ។ល។តែទោះជាយ៉ាងណាក៏ដោយការទៅប៉ះកាន់ការរក្សាទុកនូវគ្រាប់មិនទាន់ផ្ទុះបែបនេះងាយនឹងគ្រោះថ្នាក់ណាស់។នៅពេលប្រទះឃើញត្រូវតែទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពិសេសប្រតិបត្តិករស៊ីម៉ាក់ដែលជាអ្នកជំនាញក្នុងវិស័យនេះឲ្យគេយកគ្រាប់នេះទៅបន្សាបឬកម្ទេចចោល។
ក្នុងផេកផ្លូវការរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់កាលពីថ្ងៃទី៥ខែវិច្ឆិកាបានបង្ហាញរូបថតគ្រាប់នៅនឹងគល់ឈើចំនួនបីសន្លឹកជាមួយនឹងសំណេរថា”ទុកនៅលើគល់ឈើហ្មង! អរគុណក្មួយដែលបានរាយការណ៍មកកំលាំងស៊ីម៉ាក់នៅពេលបានឃើញគ្រាប់ទាំងនេះនៅលើគល់ឈើ!៕


