ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កង់ជាង ១,៥ លានគ្រឿងត្រូវបានកម្ពុជានាំចេញទៅកាន់ទីផ្សារបរទេសជាមួយនឹង ចំណូលចំនួន ៤០០ លានដុល្លារអាមេរិក នៅក្នុងរយៈពេល ពីខែ មករា ដល់ ខែ កញ្ញា ឆ្នាំ២០២០ ។
តួរលេខបានបង្ហាញថា នៅក្នុងអំឡុងពេលនេះកង់ចំនួនកន្លះលានត្រូវបាននាំចេញ ទៅអាមេរិក, ៣៦០.០០០ គ្រឿងផ្សេងទៀតទៅកាន់ អាឡឺម៉ង់, ២៧០.០០០ គ្រឿង ទៅ អង់គ្លេស និង ១៥០.០០០ គ្រឿងទៅ បែលហ្ស៊ិក ។
ក្រៅពីនោះកម្ពុជា នៅនាំចេញកង់ទៅ ហូល្លង់៩០.០០០ គ្រឿង និងអូស្ត្រាលី ១០០.០០០ គ្រឿង ថែមទៀត ។
ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងតែក្លាយជា ប្រទេសផ្គត់ផ្គង់កង់ធំបំផុតសម្រាប់ទីផ្សារសហគមន៍អ៊ឺរ៉ុប ដោយវ៉ាដាច់កោះតៃវ៉ាន់៕
