ដោយ:រ៉ាម៉ន/ភ្នំពេញ:នគរបាលប៉ុស្តិ៍រដ្ឋបាលស្នោរខណ្ឌកំបូលកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញ និងណែនាំជាប្រចាំពីលោក វរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល លោកនាយប៉ុស្ដិស្នោរ បានចាត់មន្ដ្រីប៉ុស្ដិ៍ ចុះប្រគល់សៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋដល់ផ្ទះបន្ទាប់ពីធ្វើរួចភ្លាមៗ និងបានសំណេះសំណាលសួរសុខទុក្ខ និងពន្យល់ពីរបៀបថែរក្សាអនាម័យ ថែទាំសុខភាព ការពារពីជម្ងឺកូវីត-១៩ ដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរនគរបាលខណ្ឌកំបូលបានប្រកាសថាប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង អាចមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន នៅតាមបណ្ដាលប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៧ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលដោយមិនគិតប្រាក់ឡើយ។អាចទំនាក់ទំនងតាមលេខទូស័ព្ឌអធិការ012 236 363, 011 999 355, 017 838 885៕