ដោយៈវិវឌ្ឍន៍/ភ្នំពេញៈគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលបានប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី និងមិនមានករណីជាសះស្បើយទេ។
គួរបញ្ជាក់ថានៅកម្ពុជាមាន ចំនួនអ្នកព្យាបាលជាសះស្បើយពីវីរុសនេះសរុប មានចំនួន ២៨៦នាក់ (ស្មើនឹង ៩៧,៥៥ %ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥៧នាក់ និងបុរស ២២៩នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣២នាក់) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៦នាក់ (បុរសជនជាតិខ្មែរ ០៣នាក់ ស្ត្រីជនជាតិខ្មែរ ០២នាក់ និងស្ត្រីជនជាតិបារាំង ០១នាក់)៕

