ដោយ:វិវឌ្ឍន៍/ភ្នំពេញ: អ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តអវិជ្ជមានមេរោគកូវី-១៩ លើកទី១ ទាំងអស់ទៅធ្វើតេស្តចំនួន៣ដងទៀត។ នេះជាការបញ្ជាក់នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រីដែលមារៀបចំទីតាំងយកវត្ថុសំណាក់សម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចាប់ពីម៉ោង ០៧:០០ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោម៖
-លើកទី២ នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០
-លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
-លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ (ក្នុងចំនួននេះ មានជនជាតិហុងគ្រី ០១នាក់) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំង អស់មាន ៨៤០នាក់សម្រាប់ថ្ងៃទី០៨ និងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់៕


