Home ព័ត៌មានអន្តរជាតិ ត្រាំ​បន្ត​អះ...

ត្រាំ​បន្ត​អះអាងថា​លោក​ត្រូវ​គេ​លួច​បន្លំ នៅពេលបៃ​ដិន​អំពាវនាវ​អោយ​ស្ងប់ស្ងាត់​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​ការចោទប្រកាន់​មួយ​ជួរ និង​អះអាងថា​លោក​ត្រូវបាន​បោក​បន្លំ​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ​នៅពេល​​គូ​ប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោកចូ បៃ​ដិន អំពាវនាវ​អោយ​ស្ងប់ស្ងាត់​និង​អត់ធ្មត់​។​

​ក្រោយ​ពី​ចាប់ផ្តើម​សមរភូមិ​តស៊ូ​ក្រាញ​ក្នុង​អំណាច បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រូបនេះ បាន​ចោទប្រកាន់​ថា លោក​ជា​ជនរងគ្រោះ​នៃ​ជ្រៀតជ្រែក​មកពី​«​ស្ទង់​មតិ​មិន​ស្មោះត្រង់​» ព្រមទាំង​«​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ធំ លុយ​ធំ​និង​បច្ចេកវិទ្យា​ធំ​» ។​

​ក្នុង​សន្និសីទកាសែត​មិន​ធម្មតា​មួយ​នៅ​សេត​វិមាន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី បាន​និយាយថា​« បើ​អ្នក​រាប់​តែ​សន្លឹកឆ្នោត​ត្រូវ​ច្បាប់ ខ្ញុំ​ឈ្នះ​ដោយ​ងាយ​។​បើ​អ្នក​រាប់​សន្លឹកឆ្នោត​ខុសច្បាប់​ផង ពួកគេ​អាច​ព្យាយាម​លួច​សន្លឹកឆ្នោត​ពី​យើង​»​។​

​សូមបញ្ជាក់​ថា​រហូត​មក​ទល់​ពេល​នេះ នៅ​មិនទាន់មាន​បេក្ខជន​ណា​ទទួល​បាន​សម្លេង​គ្រប់គ្រាន់​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​អាម៉េរិក​បន្ទាប់​ទេ តែ​អតីត​អនុ​ប្រធានាធិបតីបៃដិ​ន​មាន​ឱកាស​ច្រើន​​ក្រោយ​លោក​បាន​ឈ្នះ​នៅ​៣​រដ្ឋ​សំខាន់​។​

​រដ្ឋ​ផេន​ស៊ីល​នេនៀ ត្រូវ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃនេះ បើ​វា​បាន​ទៅ​បៃ​ដិ​ន នោះ​កៅអី​សេត​វិមាន​នឹង​របូត​ចេញ​ពី​ត្រាំ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular