អ្នកវិទ្យាសាស្ត្រ​កាន់តែ​ជិត​រកឃើញ​វ៉ាក់សាំង​ការពារ​ហ៊ី​វ បន្ទាប់ពី​ចាក់​មួយ​ម្ជុល​ការពារ​ស្វា​បាន ១៨ សប្តាហ៍​

1589
ចែករម្លែក

ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា អ្នកវិទ្យាសាស្ត្រ​កំពុងតែ​ខិតជិត​ទៅរក​វ៉ាក់សាំង​ការពារ​វីរុស​ហ៊ី​វ​រយៈពេល​វែង​។​

​ការស្រាវជ្រាវ​មួយ ដែល​រកឃើញ​ដោយ​សាកលវិទ្យាល័យ​រ៉ុ​កកេ​ហ្វេ​ល័​រ (Rockefeller University) នៅ​ក្រុង​ញូវយ៉ក​បាន​រកឃើញថា ថ្នាំ​វ៉ាក់សាំង​មួយ​ម្ជុល​បាន​ជួយ​ការពារ​ស្វា​ប្រឆាំងនឹង​វីរុស​ហ៊ី​វ​យ៉ាងហោចណាស់​បាន ១៨ សប្តាហ៍ ដែល​នេះ​បង្ហាញថា វ៉ាក់សាំង​នេះ​អាច​ផ្តល់​ភាពស៊ាំ​ដល់​មនុ​ស្សបាន​រាប់​ខែ​។

​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​មេរោគ​ហ៊ី​វ ដូចជា អ្នក​ដែល​រួមភេទ​ជាមួយ​ដៃគូ​ផ្ទុក​ហ៊ី​វ អាច​ប្រើ​ថ្នាំ​បង្ការ PrEP មុនពេល​រួមភេទ ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​យូរអង្វែង​ទេ​។​

​ការស្រាវជ្រាវ​បាន​បន្ថែមថា ការអភិវឌ្ឍ​វ៉ាក់សាំង​បែបនេះ​គឺ​ពិបាក​ណាស់ ដោយសារតែ​វីរុស​ហ៊ី​វ “​លាក់ខ្លួន​” ពី​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស ប៉ុន្តែ​ការរួមបញ្ចូល​ប្រូតេអ៊ីន​មួយចំនួន​ក្នុង​ថ្នាំ​ចាក់​អាច​ញ៉ាំងឱ្យ​កោសិកា​ភាពស៊ាំ​ស្គាល់​ផ្នែក​ខ្លះ​នៃ “​កន្លែង​បិទបាំង​” នៅ​ជុំវិញ​វីរុស​ហ៊ី​វ​។​

​យោងតាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ការរកឃើញ​របស់​ពួកគេ ដែល​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Nature Medicine គឺជា “​គ្រឹះ​” សម្រាប់​វ៉ាក់សាំង​បង្ការ​មួយ ដែល​អាច​ចាក់ឱ្យ​មនុស្ស​រាល់​មួយឆ្នាំ​ម្តង​។ គេ​មិន​ច្បាស់​ថា​តើ​ថ្នាំ​វ៉ាក់សាំង​នេះ​អាច​រកបាន​នៅពេលណា​នោះទេ​។​

​មនុស្ស​ជាង ១,១ លាន​នាក់​នៅ​សហរដ្ឋអាមេរិក​កំពុង​រស់នៅ​ជាមួយ​វីរុស​ហ៊ី​វ ជាមួយ​មនុស្ស​ម្នាក់​ក្នុងចំណោម ៧ នាក់ គឺ​មិនដឹង​ខ្លួន​ថា​ឆ្លង​ហ៊ី​វ​នោះទេ​។​

​បច្ចុប្បន្ន​ពុំមាន​ការព្យាបាល​វីរុស​ហ៊ី​វ​ទេ​។ ការព្យាបាល​ពន្យារ​អាយុ​អាច​គ្រប់គ្រង​វីរុស​ហ៊ី​វ​បាន ប៉ុន្តែ​ជារឿយៗ​បណ្តាលឱ្យមាន​ផលប៉ះពាល់​ដូចជា ក្អួតចង្អោរ និង​គេង​មិន​លក់​ជាដើម​៕ ដោយ៖ កញ្ញាដាលីស

 

ទីតាំងផ្សាយពាណិជ្ជកម្ម