ដោយ:សុខុម/ស្ទឹងត្រែង:យុវតីម្នាក់ជិះម៉ូតូមួយគ្រឿងត្រូវរថយន្តធំបុកប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យរងរបួសជាទម្ងន់។ហេតុការណ៍នោះកើតឡើងនៅលើផ្លូវបំបែកជាបួនស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កាលពីយប់ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ2020។
គ្រោះថ្នាក់ខាងលើនេះកើតឡើងរវាងរថយន្តក្រុងក្រុមហ៊ុនកីឡាអង្គរពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ-3E 9921 បើកបរដោយឈ្មោះ ធឿន ប្រុស ភេទប្រុស អាយុ25ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង និងម៉ូតូម៉ាក MSX ពណ៌ខ្មៅពាក់ស្លាក លេខរតនៈគីរី-1E 3534 បើកបរដោយ ឈ្មោះ ហុង ស្រីលាភ ភេទស្រី អាយុ16ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិថ្មលាត សង្កាត់ ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង។
ករណីនេះ បណ្តាលអោយ ភាគីខាងម៉ូតូរងរបួសធ្ងន់និងខូចខាតម៉ូតូមួយគ្រឿង៕