បណ្ឌិត សុខ សុ​ក្រឹ​ត្យា ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោអំពាវ​ពលករ​ខ្មែរ​ចំណាកស្រុកនិង​ប្រជាពលរដ្ឋ ​ខ្មែរ​ទាំងអស់​កុំ​ជឿ​តាម ​ពាក្យ​ញុះញង់​

ដោយៈ​សុផល/ភ្នំពេញ​៖ បណ្ឌិត សុខ សុ​ក្រឹ​ត្យា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន បានបញ្ជាក់ថា៖​សម្តេច​តេ​ជោ ជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ១​រូប របស់​កម្ពុជាដោយ​សម្តេច​បានបង្ហាញ​នូវ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​ក្នុងការ​រក្សា​គំលាត​សង្គម​ដោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈ​​ពេល១៤​ថ្ងៃ និង​អនុវត្តតាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល​ជានិច្ច​។


​ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​និងរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​រូបនេះ​បានឱ្យដឹងថា​៖​បច្ចុប្បន្ន សម្តេច​តេ​ជោ មាន​សុខ​ភាពល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន និង​កំពុង​បំពេញភារកិច្ច​ជូន​ប្រទេសជាតិ​ជា​ប្រក្រតី​។​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោនៅតែ​អនុវត្ត​ភារកិច្ច​ប្រចាំថ្ងៃ​ជាធម្មតា​លើ​កិច្ចការ​ស្នូល​សំខាន់ៗ​ជូន​ជាតិ​-​មាតុ​ភូមិ ជាពិសេស ការចុះហត្ថលេខា​កិច្ចការ​សំខាន់ៗ ការពិនិត្យ​ឯកសារ​អាទិភាព​នានា បូក​រួមទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រក្រតី​។​

ដូច្នេះ លោក​សូម​អំពាវនាវ​សមាជិក សមាជិកា​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន ព្រមទាំង​ពលករ​ខ្មែរ​ចំណាកស្រុក និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​ជឿ​តាម​ពាក្យ​ញុះញង់ និង​ការ​បំបះបំបោរ​របស់​ជន​អគតិ​ណា​ម្នាក់​ឱ្យសោះ​។

​សូម​ជម្រាប​ផងដែរ​ថា​៖​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច សម្តេច​តេ​ជោ សែន កាលពីថ្ងៃទី៥វិច្ឆិកា​បានបញ្ជាក់​ពី​សុខភាព​និង​ការងារ​ជាមួយនឹង​សំណេរ​បែប​កំប្លែង​ថា​«​ចាប់តាំងពី​ពេល​យក​សំណាក​ទៅ​ពិនិត្យ​នៅ​ម៉ោង​១២​ថ្ងៃ​៤​វិច្ឆិកា​មកដល់ពេលនេះ​ខ្ញុំ​បានធ្វើ​ច​ត្តា​ឡឺ​ស័ក​ជាង​៣០​ម៉ោង​រួចមកហើយ​គ្មានអ្វី​ប្លែក​ក្នុង​ខ្លួន​ទាល់តែសោះ​។ បាយ​បាន សម្រានលក់ ។​ពិនិត្យ​របាយការណ៍ ពិនិត្យ​សម្រេច​លើ​សំណើ​របស់​ក្រសួង​ស្ថាប័ន​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​ដូចពេលមុនៗ​ដែរ​»​។

​សម្តេច​បន្តថា​”​អ្វីដែល​ប្លែក​គឺ​ខ្ញុំ​និង​ប្រពន្ធ​ចែក​បន្ទប់​គ្នា​ដេក មិន​ហ៊ាន​ប៉ះពាល់​គ្នា​ដូច​កាលពី​នៅ​ក​ម្លោះ​ក្រមុំ​”​។​ចំណែក​អ្នកបំរើ​ត្រូវ​ពាក់​ម៉ាស់​ពាក់​ស្រោមជើង​ស្រោមដៃ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...