Home ព័ត៌មានជាតិ នយោបាយ អ្នកប៉ះពាល់ជា...

អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ចំនួន៨៤០នាក់អវិជ្ជមានវីរុសកូវីដ-១៩

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីកាលពីថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ក្នុងចំនួននេះ មានជនជាតិហុងគ្រី០១នាក់) ដែលទទួលបាន លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់គ្នា។ ដូច្នេះ ចំនួនសរុបអ្នកប៉ះពាល់ទាំង អស់មាន ៨៤០នាក់ សម្រាប់ថ្ងៃទី០៤ និងថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ ១៩ ទាំងអស់។ នេះបើយោងតាមសេចក្តីព័ត៍មានរបស់ក្រសួងសុខាភិបាលនៅព្រឹថ្ងៃទី៦ ខែវិច្ឆិកា នេះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល សូមធ្វើការណែនាំជូនដល់អ្នកដែលប៉ះពាល់ទាំង អស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យ បានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញចំនួន ៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកវត្ថុសំណាក់សម្រាប់ធ្វើតេស្ត រកវីរុសកូវីដ-១៩ ចាប់ពីម៉ោង ០៧:០០ព្រឹក ទៅតាមកាលបរិច្ឆេទដូចខាងក្រោមនេះ : លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា -លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹក និងធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់) ជា ពិសេសនៅពេលចល័តធ្វើដំណើរ និងពេលជួបមនុស្សម្នាច្រើន ប្រើកន្សែង ឬក្រម៉ាខ្ទប់មាត់ពេលក្អកក ណ្តាស់ សម្អាតដៃជាប់ ជាប្រចាំ រក្សាសុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើង ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ដែលអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...