ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីដូណាល់ ត្រាំ បានចាញ់ក្តីនៅក្នុងរដ្ឋចចជៀ និងមីឈីហ្គែន កាលពីថ្ងៃព្រហស្បតិ៍ទី៥វិច្ឆិកាតែបានប្តេជ្ញានាំបណ្តឹងថ្មីអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតទៅកាន់រដ្ឋណេវ៉ាដា ។
នៅចចជៀ ក្រុមនេះបានចោទប្រកាន់ថាសន្លឹកឆ្នោតមកយឺតចំនួន៥៣ ត្រូវបានដាក់បញ្ចូលលាយឡំជាមួយសន្លឹកឆ្នោតមកទាន់ពេល។នៅមីឈីហ្គែន ក្រុមនេះព្យាយាមអោយគេបញ្ឈប់ការរាប់សន្លឹកឆ្នោតនិងសុំចូលមើលដំណើរការធ្វើតារាងបញ្ជី តែចៅក្រមរដ្ឋទាំងពីរបានច្រានចោលបណ្តឹងទាំងពីរ។
ក្រុមលោកត្រាំក៏ចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅមណ្ឌលមួយក្នុងរដ្ឋណេវ៉ាដា រួមទាំងទីក្រុង ឡាស វេហ្កាស ផងដែរ។
ឥឡូវការរាប់ន្លឹកឆ្នោតកំពុងត្រូវគេរាប់នៅក្នុងរដ្ឋមានបញ្ហាទាំង៣ ក្នុងចំណោមរដ្ឋសំខាន់ៗដែលអាចកំណត់តំណែងប្រធានាធិបតីរបស់បេក្ខជនទាំងពីរ។
លោកចូ បៃដិន នាំមុខលោកត្រាំតិចតួចនៅណេវ៉ាដា តែត្រាំនាំមុខ បៃដិន តិចតួចវិញនៅចចជៀ នៅពេលបៃដិន ត្រូវគេប៉ាន់ស្មានថានឹងឈ្នះនៅ មីឈីហ្គែន៕

ត្រាំ និយាយម្តងជាពីរដងថា លោករំពឹងថាតុលាការកំពូលអាម៉េរិក ដែលមានចៅក្រម៣នាក់ដែលលោកតែងតាំង មានតួនាទីសំខាន់ក្នុងការកំណត់អ្នកឈ្នះអ្នកចាញ់ក្នុងការបោះឆ្នោតនេះ