Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្យុះ​ទី​១៩​ប...

ព្យុះ​ទី​១៩​បាន​ឡើងគោក​និង​រលាយ ភ្លៀងរលឹម​ចាប់ផ្តើម​ធ្លាក់​នៅ​ភាគ​ឦសាន​កម្ពុជា​


​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ព្យុះ​ហ្គោ​នី​បាន​រលាយ​ហើយ​ថមថយ​ឥទ្ធិពល​មក​នៅ​ជា​វិ​សម្ពាធ​TD​កាល ពី​វេលា​រំលងអធ្រាត្រ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅលើ​ឆ្នេរ​ក្រោម​ភាគ​កណ្តាល (QUI – NHON ) ប្រទេស​វៀតណាម​ដោយ​​បន្តដំណើរ​ដូច​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​។ នៅ​ព្រឹក​ថ្ងៃនេះ​(០៦ វិច្ឆិកា​) ភ្លៀង​បានចាប់​ផ្តើម​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ហើយ​។​នេះ​បើ តាម លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៦ ខែ វិច្ឆិកា​។​

​លោក​ចាន់ ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​រត​គិរី​ដល់​អាយុ​ចូល​និវត្ត​ហើយ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​៦ ចំណែកឯ​ព្យុះ​ទី​២០​វិញ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​បញ្ជាក់ថា វា​បាន បង្កើន​​​​ពល​ដល់​កម្រិត sTS ពេល​ដើរ​ដល់​ខាង ជើង​ប្រទេស​ហ្វីលីពីន ហើយ វា អាច​នឹង រលាយ​ពេល​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាង ត្បូង​នៅ​ភាគ​អាគ្នេយ៍ នៃ​កោះ​ហៃណាំ ។​

​អ្នកនាំពាក្យ​ខាងលើ​បាន​និយាយ​ឱ្យដឹង ផងដែរ​ថា​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន​ពេលនេះ​មាន​សម្ពាធ​ទាប​មួយ​បាន​បង្កើន​ឥទ្ធិពល​ទៅ ជា​សម្ពាធ​ទាប​សកម្ម (ACTIVE LOW ) មានដំណើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។ ការប្រែប្រួល​យ៉ាងណា​ទៀត​ក្រសួង​ដែល​កំពុងធ្វើការ​តាមដាន​នឹង​ជូនដំណឹង​ជា​បន្ត​នៅពេល​បន្ទាប់​។​

​លោក​ចាន់ យុ​ត្ថា និយាយ​ឱ្យដឹងទៀតថា​នៅពេល​ព្យុះ​ទី​១៩​រលាយ​នឹងមាន ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង តំបន់​ខ្ពង់ រាប ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ។ បាតុភូត​វិ​សម្ពាធ​និង​ព្យុះ​សម្រាប់​រដូវវស្សា​នេះ​មិនទាន់​អស់​នៅឡើយ​ទេ​។​ឯ​ភ្លៀង​រដូវវស្សា​ក៏​មិនទាន់​អស់​ដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​បានចេញ​សេចក្តី ប្រកាស​ព័​ត៍​មាន​ថា​ព្យុះ​ទី​១៩ ឈ្មោះ ហ្គោ​នី (GONI)​ដែល​បាន​នឹង​កំពុងស្ថិត នៅលើ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ព្យាករ​ព្យុះ​នេះ​វា​បាន​ប្តូរ​ទិសដៅ​បន្តិច​ដោយ​ដើរ​ចូលមក​ផ្នែក​ខាងលើ​នៃ​ភាគខាងត្បូង​ប្រទេស​វៀតណាម​និង​ថមថយ ឥទ្ធិពល​ទៅជា​វិ​សម្ពាធ (Tropical Depression) នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​និង​មកជា​សម្ពាធ​ទាប (Low Pressure) ពេល​ចូល​មកដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។​

​ក្នុង​សេចក្តីប្រកាស​បាន​សរសេ​រ​ទៀតថាលក្ខណៈ​បែប​ខាងលើនេះ ធ្វើ​ឲ្យ​អាកាស ធាតុ នៅ​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា ចាប់ពី យប់​ថ្ងៃទី ០៥ ដល់​ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖

​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក តំបន់​ខ្ពង់រាប​ភាគ​ឦសាន ខេត្ត​ភាគ​ខាង កើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​អាច​នឹង មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ ទៀត អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ។​

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មានបាន សរសេរ​ទៀតថា​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​នឹង​កំពុង​បន្ត​តាមដាន​យ៉ាង យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្ត បន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​ថ្មី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...