Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​Vir...

ក្រុមហ៊ុន​Virgin Galactic មាន​គម្រោង​បាញ់​បង្ហោះ​សាកល្បង​នូវ​យាន​ដឹក​អ្នកដំណើរ​នៅ​ខែ​នេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ក្រុមហ៊ុន Virgin Galactic បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​វិច្ឆិកា​ថា​ខ្លួន​រំពឹង​ចាប់ផ្តើម​ការហោះហើ​រសាក​ល្បង​មាន​មនុស្ស​លើកដំបូង​របស់​ខ្លួន​ទៅ​​កាន់​ទី​អវកាស​ពី​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ីកូ​ក្នុងខែនេះ​។​

​យានអវកាស​របស់​ក្រុមហ៊ុន​ឈ្មោះ VSS Unity បាន​ធ្វើ​ការហោះហើ​រសាក​ល្បង​ចំនួន ២ លើក​រួច​មក​ហើយ​ពី​ទីក្រុង​ម៉ូ​ចេវ រដ្ឋ​កាលីហ្វ័​រញ៉ា មុន​ពេល​ផ្លាស់​ទៅកាន់​ទីតាំង​របស់​វា​នៅឯ​កំពង់ផែ​អវកាស Spaceport America ក្នុង​រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ​។ ការហោះ​សាកល្បង​នៅ​ទីនោះ​រួមបញ្ចូល​ទាំង​ការហោះហើរ​ដែល​មិន​ប្រើ​ថាមពល ហើយ​ឥឡូវនេះ​ការហោះហើរ​សាកល្បង​លើ​ទី​អវកាស​គ្រោង​ធ្វើ​នៅ​ចន្លោះ​ថ្ងៃទី ១៩ និង ២៣ ខែវិច្ឆិកា​។​

​កំពង់ផែ​អវកាស​នេះ​នឹង​ក្លាយជា​មូលដ្ឋាន​របស់​ក្រុមហ៊ុន Virgin Galactic សម្រាប់​ដឹក​អ្នកដំណើរ​ទៅលើ​ដង​តារាវិថី​មួយសន្ទុះ ដោយ​ចាប់ផ្តើម​មុនគេ​ពី​ស្ថាបនិក​មហាសេដ្ឋី រី​ឆាត ប្រ៊ែន​សុន នៅ​ឆ្នាំក្រោយ​។ ក្រុមហ៊ុន​មិន​បាន​ប្រកាស​កាលបរិច្ឆេទ​ជាក់លាក់​សម្រាប់​ព្រឹត្តិការណ៍​នេះ​នោះ​ទេ​។​

​យាន VSS Unity ត្រូវបាន​រចនា​ឡើង​ដើម្បី​ដឹក​នៅ​ពីក្រោម​យន្តហោះ​ដឹក​ទំនិញ​ពិសេស​មួយ ហើយ​ត្រូវ​ព្រលែង​នៅ​រយៈកម្ពស់​ខ្ពស់ កន្លែង​ដែល​ម៉ាស៊ីន​រ៉ុក្កែត​របស់​វា​នឹង​ត្រូវ​បញ្ឆេះ​។​

​យន្តហោះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​បញ្ជូន​យាន​នេះ​ទៅ​លើ​មេឃ​កម្ពស់​យ៉ាងតិច ៨០ គីឡូម៉ែត្រ មុន​ពេល​វា​ចុះចត​នៅលើ​ផ្លូវ​របស់​វា​វិញ​នៅ​លើ​ផែនដី​។​

​ក្រៅ​ពី​ដឹក​អ្នកដំណើរ យាន​VSS Unity អាច​ធ្វើការ​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​តូចៗ ហើយ​នឹង​ធ្វើ​ដូច្នេះ​នៅលើ​ការហោះហើរ​សាកល្បង​នៅ​ខែ​នេះ​ដោយ​បង្កើត​ប្រាក់ចំណូល​មួយចំនួន​តាមរយៈ​​កម្មវិធី​របស់​អង្គការ​ណា​សា​៕sn

​យាន VSS Unity នឹង​ហោះ​សាកល្បង​នៅ​ទី​អវកាស​នៅ​ខែ​វិច្ឆិកា​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...