នាយកសុខាភិបាលសាធារណៈបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី០៥វិច្ឆិកា បានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន៥៨.០៤៦នាក់នៅ២៤ម៉ោងកន្លងទៅ ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតជាថ្មីទៀតក្រោយពី ៤០.៥៥៨នាក់បានឆ្លងកាលពីថ្ងៃពុធ។
ការបង្ហាញតួលេខឆ្លងកំពូលនេះកើតឡើងក្រោយពីអាជ្ញាធរបារាំងបានប្រកាសវិធានការរឹតត្បិតថ្មីរយៈពេល១ខែ ដោយត្រូវបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃសុក្រមុន។
ចំនួនស្លាប់ដោយកូវីដ១៩នៅបារាំងកាលពីថ្ងៃ៥វិច្ឆិកាកើន៣៦៣នាក់ ដែលនាំអោយចំនួនស្លាប់សរុបដោយជំងឺនេះកើនដល់ចំនួន៣៩.០៣៧នាក់ ។
កំណើននៃការឆ្លងនេះនាំអោយបារាំងឥឡូវមានអ្នកឆ្លងជំងឺនេះដល់ចំនួន១.៦០១.៣៦៧នាក់៕